ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាននឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីរំលឹកខួបអនុសាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិកនាថ្ងៃទី១០ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។ អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ប្រាក់...
ភ្នំពេញ ៖ តាមរយៈសារសំឡេងជាបន្ទាន់មួយដែលមានរយៈពេល១៦នាទី ចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា លើកលែងតែទីកន្លែងបិទជិត ។ សម្តេចក៏បានទុកលទ្ធភាពឲ្យប្រជាពលរដ្ឋសម្រេចចិត្តដោយខ្លួនឯងពាក់ម៉ាស់ ឬមិនពាក់ផងដែរ ។ មុនឈានដល់ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ សម្តេចតេជោ កាលពីថ្ងៃ២៥ មេសា បានឲ្យលោក...
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការប្រកាសរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មកម្ពុជាថែមទៀត អំពីអាវុធ និងសម្ភារៈយោធានាំចូលមកកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមិនបង្អង់យូរទៀតទេ គឺបានដាក់ចេញបទបញ្ជាឲ្យអង្គភាពប្រដាប់អាវុធទាំងអស់ ត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិក ទាំងអស់ ទៅកំទេចចោល ឬរក្សាទុកក្នុងឃ្លាំង។ បើតាមសម្តេចអាវុធរបស់អាមេរិក បើធ្វើសង្គ្រាមមិនដែលឈ្នះនោះទេ ដូចជាកាលពីក្នុងរបបសាធារណខ្មែររបស់ លន់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ជំងឺកូវីដ១៩ បានបំផ្លាញគម្រោងសាងសង់ស្ពាន នៅកម្ពុជាអស់ប្រហែលចំនួន២០ ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការ ដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំមានការសោកស្តាយណាស់ត្រង់ថា អាកូវីដ១៩នេះ វាស៊ីស្ពានរបស់ខ្ញុំអស់ប្រហែលជា ២០ស្ពាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបើកប្រទេស លើគ្រប់វិស័យ ឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ និងការអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ។ មានប្រសាសន៍ក្នុងពិធី ប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុម អាយុចាប់ពី ៦ឆ្នាំឡើង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ចេញដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។ ការស្នើបញ្ឈប់របស់សម្តេចតេជោនេះ ក្រោយសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដ៏មានឥទ្ធិពលខ្លាំងបានផ្ញើសារទៅលោកបណ្ឌិត មាស នី និងលោក សេង សារី អំពីការវិភាគរបស់ខ្លួន។ លោក មាស នីបានវិភាគអំពីប្រសាសន៍របស់សម្តេចតេជោ ដែលសម្តេចថា បើមិនឲ្យសម្តេចពឹងចិនតើទៅពឹងអ្នកណា ។ លោក មាស នីបាននិយាយថា “សម្តេចនិយាយថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នៅពេលកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២-១៧ឆ្នាំរួចរាល់ហើយ កម្ពុជានឹងអាចមានលទ្ធភាពឈានទៅបើកសង្គម សេដ្ឋកិច្ច និងសាលារៀនឡើងវិញផងដែរ ។ ការឈានបើកសាលានេះ គឺសំដៅដល់ការបើកសាលាចាប់អនុវិទ្យាល័យ ព្រោះក្នុងវ័យនេះកុមារពី១២-១៧ឆ្នាំ ចេះរក្សាគំលាត និងពាក់ម៉ាស់ជាដើម ខុសប្លែកពីកុមាររៀននៅសាលាបឋម ។ នេះជាប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងសារទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃ១៦ កក្កដា។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមក៏ដូចជាការជឿជាក់ថា ប្រទេសមហាអំណាចចិន និងសហរដ្ឋអាមរិក ពិតជានឹងត្រូវរ៉ូវគ្នាឡើងវិញនាពេលខាងមុខ ក្រោយមហាអំណាចយក្សទាំង២ខ្នះខ្នែងស្វែងដំណោះស្រាយរួមដើម្បីគ្រប់គ្រង នូវទំនាក់ទំនងជាមួយគ្នា ។ ប៉ុន្មានឆ្នាំមុនក្នុងរដ្ឋបាលលោក ដូលណាល់ ត្រាំជាប្រធានាធិបតី គឺ សហរដ្ឋអាមេរិក បានប្រកាសប្រឆាំងនឹង ហើយភាគីទាំង២ ក៏បានបង្ហាញភាពតានតឹង ជាមួយគ្នា...
ភ្នំពេញ ៖ ប្រទេសដែលជាគោលដៅ សម្រាប់ការទិញ វ៉ាក់សាំងបន្ត មកចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនោះ គឺមានប្រទេសរុស្ស៊ី បារាំង និង អាមេរិក។ សម្តេចតេជោបន្តថា ខាងមុខនឹងបន្តដូចអ្វីដែលរំពឹងទុក នឹងស្នើសុំទីញពីស៊ីណូហ្វាម បន្ថែមទៀត មួយលានដូសពីចិន ដែលនឹងចាក់បានលើមនុស្ស២លាននាក់ ។ សម្តេចថា...