ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារជាថ្មី ចំពោះអ្នកប្រឆាំងមួយចំនួន ដែលចោទថា ឲ្យតែគាំទ្រ ហ៊ុន សែន សុទ្ធតែបានលក់ក្បាលឲ្យ ហ៊ុន សែន ថា សម្ដេចគ្មានលុយ សម្រាប់ទិញក្បាលឲ្យស្រឡាញ់សម្ដេចទេ ។ ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផ្ញើសារ ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានផ្តល់នូវថវិកា ចំនួន ៣,០០០.០០០ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញឧបករណ៍ធ្វើតេស្ត ពិនិត្យរកមើលជំងឺ Covid-19 នៅក្នុងវិធានការ ដែលរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអ្នកពាក់ព័ន្ធទាំងអស់យកឈើខុសច្បាប់ដែលបង្ក្រាបបានពីឈ្មួញនាពេលកន្លងមក ធ្វើជាក្ដារមឈូសទុកដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សម្រាប់បូជា និងបញ្ចុះឲ្យបានត្រឹមត្រូវ។ ត្រឹមរយៈពេល២ថ្ងៃមកនេះ មានអ្នកស្លាប់ដោយកូវីដ-១៩ចំនួន៥៣នាក់ ក្នុងនោះកាលពីថ្ងៃ៣០ មិថុនា មាន២៧នាក់ និង១ កក្កដា ២៦នាក់ សរុបទាំងអស់ចំនួន៦០២នាក់។ ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩កំពុងរីករាលដាលនៅកម្ពុជា...
ភ្នំពេញ៖ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសពាក់ព័ន្ធ ស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យលុបក្របខណ្ឌគ្រូពេទ្យដែលទើបទទួលបាន ក្របខណ្ឌហើយមិនបានចូលរួម សកម្មភាព ប្រយុទ្ធប្រឆាំងកូវីដ១៩។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាលែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ ទោះបី កម្ពុជាស្ថិត ក្នុងបរិយាកាសដ៏លំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ តាមរយៈសារលិខិត ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សម្ដេចតេ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចេញ បទបញ្ជាឲ្យត្រៀមរៀបចំព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ប្រសិនបើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើងមិនឈប់ឈរ ខណៈបណ្ដាប្រទេសមួយចំនួន ក៏បានធ្វើរបៀបនេះ។ តាមរយៈសំឡេង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រសិនបើជំងឺកូវីដ១៩ មិនថមថយទេ មន្ទីរពេទ្យមានអ្នកជំងឺច្រើន ទាំងស្រាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការ យ៉ាងជិតស្និទ្ធជាមួយលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ។ លោក ផាម មិញជិញ អតីតមេបញ្ជាការកងកម្លាំងរក្សាសន្តិសុខវៀតណាម ត្រូវបានជ្រើសតាំងជានាយក...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ អស់រយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅរក្សាភាពធម្មតា ខណៈសម្ដេច នៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។ សូមរំលឹកថាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១-៤លានដូស ពីឥណ្ឌាព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់ ។