ភ្នំពេញ៖ នៅចំពោះមុខ អនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជានៅតែចាត់ទុក សហរដ្ឋអាមេរិក ជាមិត្តល្អរបស់កម្ពុជា។ ក្នុងឱកាស អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ថាំង ជែកឃី លី (Thang Jacky Ly ) អនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១នេះ ចុះត្រួតពិនិត្យកន្លែង ធ្វើប័ណ្ណចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ ជូនកងទ័ពក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានប្រកាសបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះមន្ដ្រីយោធាផ្កាយពីរម្នាក់ឈ្មោះ ស៊ុំ ពៅ មានតួនាទី អនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការពាក់ព័ន្ធករណី រត់ពន្ធជនជាតិចិន ២៨នាក់ ពីរាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង។ សូមជម្រាបថា ចំណាត់ការ អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ អនុវត្តតាមបទបញ្ជាសម្ដេចតេជោ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញនូវបទបញ្ជាចំនួន ៥ចំណុចសំខាន់ៗ ដើម្បីអនុវត្តការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់មេបញ្ជាការ ប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ អនុវត្តទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមភូមិន្ទ បានធ្វើការណែនាំយោធិន ដែលពុំទាន់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ ទៅចាក់ជាបន្ទាន់ លើកលែងតែយោធិន មានបញ្ហាសុខភាព ហើយគ្រូពេទ្យចេញលិខិត បញ្ជាក់មិន អនុញ្ញាតឲ្យចាក់ ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំបែបនេះ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានចេញបទបញ្ជាឲ្យប្រើបាស់កម្លាំងក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមចូលរួមប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយគណៈកម្មការអន្តរក្រសួង ដើ្បម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈជំងឺកំពុងតែរាតត្បាត ។ ការចេញបទបញ្ជារបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១៕