បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនបានដេញនាវាពិឃាតរបស់ទ័ពជើងទឹកអាមេរិកមួយគ្រឿង មិនឲ្យបំពានចូលក្នុងដែនទឹករុស្ស៊ី ស្ថិតនៅជិតសមុទ្រជប៉ុន នៅក្នុងអំឡុងសហសមយុទ្ធយោធាមូស្គូនិងប៉េកាំង។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា នាវារុស្ស៊ី Admiral Tributs ដែលជាំនាវាប្រឆាំងនាវាមុជទឹកដ៏ធំបំផុតនៃកងនាវាប៉ាស៊ីហ្វិក បានរារាំងមិនឲ្យនាវាអាមេរិក USS Chafee ធ្វើដំណើរចូលក្នុងដែនទឹកគ្រប់គ្រងដោយរុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញនេះ។ នាវា USS...
បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា នាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើដំណើរខុសច្បាប់ចូល ក្នុងដែនទឹករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ហើយត្រូវកងកម្លាំងរបស់ខ្លួន បណ្ដេញចេញវិញ ប៉ុន្តែការអះអាងរបស់ចិននេះ ត្រូវបានសហរដ្ឋអាមេរិកបដិសេធ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការភាគខាងត្បូង របស់យោធាចិន បាននិយាយថា នាវាចម្បាំង USS Curtis Wilbur បានធ្វើដំណើរចូលក្នុងដែនទឹក នៅជិតប្រជុំកោះប៉ារ៉ាសែល ដោយគ្មានការអនុញ្ញាត...