ព័ត៌មានអន្តរជាតិ
នាវាចិន ២គ្រឿង រំលោភចូលដែនទឹកជប៉ុន ជាលើកដំបូងក្រោមច្បាប់ ឆ្មាំឆ្នេរសមុទ្រថ្មីរបស់ខ្លួន
តូក្យូ៖ ក្រុមមន្រ្តីជប៉ុនបានឲ្យដឹងថា នាវាយាមសមុទ្រចិន នៅថ្ងៃសៅរ៍ បានចូលដែនទឹករបស់ជប៉ុន នៅជិតប្រជុំកោះសេនកាគូ ដែលទាមទារដោយចិន ជាលើកដំបូងចាប់តាំងពីច្បាប់ ឆ្មាំឆ្នេរសមុទ្រថ្មីរបស់ខ្លួន ចូលជាធរមានក្នុងខែនេះ។ ច្បាប់ដែលបានចូលជាធរមាន កាលពីថ្ងៃច័ន្ទអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រចិន ប្រើប្រាស់អាវុធប្រឆាំងនឹងនាវាបរទេស ដែលរដ្ឋាភិបាលក្រុងប៉េកាំង យល់ថាចូលក្នុងដែនទឹក របស់ខ្លួនដោយខុសច្បាប់។ យោងតាមឆ្មាំសមុទ្រជប៉ុន នាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន ២ គ្រឿងបានលុកលុយចូលដែនទឹកជប៉ុន ក្បែរកោះដែលគ្មានមនុស្សរស់នៅប្រហែលម៉ោង ៤...