ព័ត៌មានអន្តរជាតិ
បទវិភាគ៖ របាយការណ៍អំពី ឧបទ្ទវហេតុនាវាមុជទឹក នុយគ្លេអ៊ែរអាមេរិក ត្រូវប្រកាសយ៉ាងយឺតយ៉ាវ ចំណុចសង្ស័យធំៗមួយចំនួន ហេតុអ្វីមិនហ៊ាននិយាយ?
ពេលថ្មីៗកន្លងទៅនេះ កងទ័ពជើងទឹកអាមេរិក បានប្រកាសពីរបាយការណ៍ ស៊ើបអង្កេតអំពីឧបទ្ទវហេតុ នាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut ដោយអះអាងថា នាវាមុជទឹកនេះបានរងការខូចខាត យ៉ាងធ្ងន់ធ្ងរដោយសារបានបុកគ្នាជាមួយ “ភ្នំលើបាតសមុទ្រ ដែលមិនដឹងឈ្មោះ”មួយ ។ ប៉ុន្តែ របាយការណ៍ដែលត្រូវដាក់ចេញ យ៉ាងយឺតយ៉ាវនេះមិនបានធ្វើការ បកស្រាយយ៉ាងច្បាស់ពីបញ្ហាជាគន្លឹះដូចជា គោលបំណងធ្វើនាវាចរណ៍ នៃនាវាមុជទឹក កន្លែងកើតហេតុការណ៍ តើបានបណ្តាលឱ្យកើតការ ធ្លាយនុយក្លេអ៊ែរឬអត់ និងតើបានបំផ្លាញដល់បរិស្ថានសមុទ្រ...