បរទេស ៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសនៅថ្ងៃចន្ទថា ប្រទេសនូវែលសេឡង់ នឹងផ្តល់ជំនួយ ដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ក្នុងការប្រមូលព័ត៌មានចារកម្ម ស្តីពីប្រតិបត្តិការយោធារុស្ស៊ី នៅក្នុងប្រទេស អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កងកម្លាំងការពារប្រទេស នូវែលសេឡង់...
បរទេស៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានរាយការណ៍អំពីករណីស្លាប់ដំបូងក្នុងប្រទេស ដែលមានជាប់ពាក់ព័ន្ធនឹងថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថ Pfizer។ ក្រសួងសុខាភិបាលនៃប្រទេសនូវែលសេឡង់ ស្ត្រីម្នាក់បានស្លាប់ដោយសារជម្ងឺរលាកសាច់ដុំបេះដូង និងផលប៉ះពាល់មួយផ្នែកពីការចាក់ថ្នាំវ៉ាក់សាំង Pfizer នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ក្រុមឃ្លាំមើលថ្នាំវ៉ាក់សាំងកូវីដ១៩ឯករាជ្យជាតិនូវែលសេឡង់ បាននិយាយប្រាប់ក្រសួងថា ខ្លួនគិតថា មូលហេតុនៃការរលាកសាច់ដុំបេះដូង មុខជាបណ្ដាលមកពីថ្នាំវ៉ាក់សាំង...
ភ្នំពេញ ៖ លោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ បានសម្ដែងការអបអរសាទរ ដល់កម្ពុជា ចំពោះ សមិទ្ធផល និង កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គម ក្នុងអំឡុងពេល នៃការរាតត្បាត នៃជំងឺកូវីដ-១៩។...