ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយលោកស្រី អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវេស ដេីម្បីផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ប្រាក់ សុខុន នៅថ្ងៃនេះបានបញ្ជាក់ថា ប្រទេសន័រវេសគឺជាតួអង្គសំខាន់មួយក្នុងដំណើរការតុលាការខ្មែរក្រហម និងសកម្មភាពកំចាត់មីននៅកម្ពុជា។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសន័រវេសបានធ្វើការបញ្ជាទិញ នាវាមុជទឹកចំនួន ៤គ្រឿងពីក្រុមហ៊ុន Thyssenkrupp ជាមួយនឹងទឹកប្រាក់ទំហំរហូតទៅដល់ ៥,៣ពាន់លានដុល្លារ ខណៈដែលអាល្លឺម៉ង់ក៏បានបញ្ជាទិញ នាវាចម្បាំងពីក្រុមហ៊ុនដូចគ្នានេះចំនួន ២គ្រឿងផ្សេងទៀតផងដែរ។ កុងចុះហត្ថលេខាទិញលក់ ដោយប្រទេសជាសមាជិករបស់ អង្គការណាតូទាំងពីរនេះនឹងត្រូវធ្វើឡើង នៅក្នុងរដូវក្តៅខាងមុខនេះហើយ ហើយជឿជាក់ដែរថា នាវាចម្បាំងដំបូងនឹងអាច ត្រូវបានដឹកជញ្ជូនចេញនៅក្នុងឆ្នាំ២០២៩ នេះបើយោងតាមការបញ្ជាក់ បន្ថែមដោយរដ្ឋាភិបាលក្រុង...