បរទេស៖ នាយករដ្ឋមន្ត្រីបង់ក្លាដេសលោកស្រី Sheikh Hasina ដែលបានជួបពិភាក្សាគ្នាជាមួយនឹង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឈានទៅដល់ការប្តេជ្ញាចិត្តរួមគ្នាថា ប្រទេសទាំងពីរនឹងធ្វើការ បង្កើនកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅឡើងរវាងគ្នា។ លោក Wang បានថ្លែងថា ចិននិងបង់ក្លាដេស កំពុងរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនង រវាងគ្នានិងជាពិសេស រវាងមេដឹកនាំដ៏មានបទពិសោធទាំងពីរ ដែលជាប្រវត្តិសាស្ត្រធ្លាប់មាន តាំងតែពីយូរមកហើយ...
បង់ក្លាដេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា ប្រជាជនបង់ក្លាដេស រាប់លាននាក់ត្រូវភៀសខ្លួនចេញ ពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កជាគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣២នាក់ ។ មនុស្សប្រហែល ៣០០.០០០នាក់ ត្រូវបានផ្លាស់ទៅរកទីជម្រក ប៉ុន្តែមនុស្សជាង ៤លាននាក់ ត្រូវជាប់គាំងនៅជិតផ្ទះរបស់ពួកគេ ដែលត្រូវបានជន់លិចដោយទឹកជំនន់...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង១០០លានដូស ដល់ប្រទេសបង់ក្លាដេស ពីក្រុមហ៊ុនផលិតជាច្រើន ដែលត្រូវបានអនុម័តដោយ អង្គការសុខភាពពិភពលោក (WHO) ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ។ កម្រិតនេះត្រូវបានអនុម័ត បន្ទាប់ពីបង់ក្លាដេស បានទទួលការនាំចេញវ៉ាក់សាំងចំនួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាទំហំនៃការនាំចេញរបស់ទំនិញនៃប្រទេសបង់ក្លាដេស ត្រឹមតែរយៈពេល៤ខែដំបូងនៃឆ្នាំសារពើពន្ ធ(កក្កដាឆ្នាំ២០២១-មិថុនាឆ្នាំ២០២២) បានស្ទុះកើនឡើងខ្លាំងដល់ទៅ២៣ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅឬប្រមាណជាជិត១៦ពាន់លានដុល្លារ។ ទំនិញដែលបង់ក្លាដេស អាចប្រមូលបានច្រើនបំផុតគឺមានដូចជាការនាំចេញ តាមរយៈផ្លូវទឹកជាពិសេសទំនិញរោងចក្រ។ ទំហំនៃការនាំចេញសរុបគិតចាប់ពីខែកក្កដាដល់ខែតុលាមានចំនួន ប្រមាណជា១៥,៧៤៩ពាន់លានដុល្លារធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅទទួលបានត្រឹមតែ១២,៨៤៤ពាន់លានដុល្លារ ហើយធៀបទៅនឹងការរំពឹងទុកបង់ក្លាដេសបានព្យាករណ៍ ត្រឹមតែ១៣,៩០ពាន់លានដុល្លារ ប៉ុណ្ណោះ។ ក្នុងចំណោមការនាំចេញទាំង៤ខែ ប្រាក់ចំណូលដែលបានទទួលច្រើនជាង គេពីការនាំចេញគឺខែកញ្ញាដែលបង់ក្លាដេស បានទទួលបានរហូតទៅដល់៤,១៧ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ រដ្ឋាភិបាល នៃប្រទេសបង់ក្លាដេស កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសក្នុងការបិទទ្វារ ប្រទេសរយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដាទៅ ដើម្បីអាចទប់ស្កាត់ ការរីករាលដាល នៃវិរុសកូវីដជាពិសេស ខណៈដែលកម្មវិធីបុណ្យសាសនា ដ៏ធំមួយនឹងឈានមកដល់ ផងដែរនោះ។ នៅក្នុងសេចក្តី ថ្លែងការណ៍ របស់រដ្ឋាភិបាលបង់ក្លាដេស បានគូសបញ្ជាក់ដែរថា ពេលវេលាបិទទ្វារប្រទេសនេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១៥ ខែកក្កដា...
បង់ក្លាដែស៖ សេវាកម្មគ្រាអាសន្នបានឲ្យដឹងថា អគ្គិភ័យដ៏ធំមួយបានលេបត្របាក់ រោងចក្រមួយកន្លែង នៅបង់ក្លាដែស ដែលបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់ ដែលជាប់ខ្លួននៅក្នុងអណ្តាតភ្លើង ហើយបង្ខំឱ្យកម្មករលោតផ្លោះដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ពីជាន់ខាងលើ។ មនុស្សប្រហែល ៣០ នាក់បានរងរបួសនៅក្នុងអគ្គិភ័យនេះ ហើយសាច់ញាតិ និងកម្មករផ្សេងទៀតរាប់រយនាក់បានរង់ចាំ ដោយអន្ទះសានៅ ខាងក្រៅរោងចក្រអាហារ នៅពេលដែលវាបន្តឆេះយ៉ាងសន្ធោសន្ធៅ។ សាច់ញាតិដែលមិនបានបញ្ជាក់ អត្តសញ្ញាណនៃជនរងគ្រោះ...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ថា អគ្គនាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មីចំនួន១.៦៨២នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៣៧នាក់ គិតត្រឹមថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៧៧០.៨៤២នាក់ និងអ្នកស្លាប់កើនឡើងដល់១១.៨៣៣នាក់ ។ ទិន្នន័យផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន១៧.០១៣នាក់ ត្រូវបានធ្វើតេស្តនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅទូទាំងប្រទេស ។ អគ្គនាយកដ្ឋានបានឲ្យដឹងថា សរុបអ្នកជំងឺដែលបានជាសះស្បើយពីជំងឺសរុបនៅក្នុងប្រទេស កើនឡើងដល់៧០៤.៣៤១នាក់...
ដាកា៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីឆ្លងជំងឺថ្មី និងមានអ្នកស្លាប់ ច្រើនបំផុត នៅក្នុងអំឡុង ពេល២ខែកន្លះ គិតមកត្រឹមថ្ងៃចន្ទនេះ ។ អគ្គនាយកដ្ឋាន សេវាកម្មសុខភាព ហៅកាត់ថា (DGHS) បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា អគ្គនាយកសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១.០៥១នាក់ និង០៦នាក់ស្លាប់បន្ថែមទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៥៥៤.១៥៦នាក់ និងអ្នកស្លាប់ចំនួន៨.៥០២នាក់ ។ ទិន្នន័យផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន១៨.០៥៨នាក់ ត្រូវបានយកទៅធ្វើតេស្ត គិតក្នុងរយៈពេល២៤ម៉ោង នៅទូទាំងប្រទេសបង់ក្លាដេស...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា អគ្គសេវាកម្មសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៥១៥នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ៧នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៦៤៧.៣១៦នាក់ និងអ្នកស្លាប់សរុបចំនួន ៨.៤២៣នាក់ ។ តួលេខផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន ១៥.៣២៥ត្រូវបានធ្វើតេស្ត...