ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យមានការអត់ធ្មត់ ចំពោះបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបត្រូវបានធ្វើឡើងដោយកូរ៉េខាងជើងកាលពីថ្ងៃមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិលោក Zhang Jun បានឲ្យដឹងថា “ក្រោមកាលៈទេសៈបច្ចុប្បន្ន យើងអំពាវនាវឱ្យភាគី ពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ រក្សាផ្លូវត្រឹមត្រូវនៃការសន្ទនា និងការពិគ្រោះយោបល់ និងជៀសវាងការចាត់វិធានការណាមួយ ដែលអាចធ្វើអោយភាពតានតឹង កាន់តែធ្ងន់ធ្ងរ និងនាំឱ្យមានការគណនាខុស”។...
ភ្នំពេញ ៖ក្នុងមហាសន្និបាត នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្ដិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ស្ដីពី «សន្ដិភាពនៅឧបទ្វីបកូរ៉េ» នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលបានឆ្លងកាត់ សង្គ្រាមស៊ីវិលរយៈពេលជិត ៣ ទសវត្សរ៍...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលពិភពលោក ស្ដីពី «សន្ដិភាពនៅឧបទ្វីបកូរ៉េ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានទស្សនៈថា សន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ។ ក្នុងមហាសន្និបាត នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្ដិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃប្រទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានជួបជុំគ្នាដើម្បីពិភាក្សា និងផ្តល់មតិយោបល់ទៅលើបញ្ហានៃប្រទេសកូរ៉េខាងជើង និងក៏ដូចជាបញ្ហាក្នុងតំបន់ ផ្សេងទៀតផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានបានបញ្ជាក់ទៀតថា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គភាពសន្តិសុខជាតិទាំងអស់ បានចែករំលែកនូវសេចក្តីព្រួយបារម្ភដូចគ្នា ចំពោះបញ្ហានុយក្លេអ៊ែរនិងមីស៊ីលបាញ់ ឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង ហើយបានដាក់ចិត្តរួមគ្នាសាជាថ្មី ដើម្បីកំណត់ឲ្យបាននូវដំណោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងលប់ចោលឲ្យបាន នូវកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។...