Covid-19
បទវិភាគ៖ កូវីដ១៩ មិនអាចរារាំងដល់ដំណើរការអភិវឌ្ឍ នៃភាពរីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនទ្បើយ
ស្របពេលដែលពិភពលោក កំពុងរួមដៃគ្នាក្នុងការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ រាតត្បាតសកលកូវីដ១៩ ដើម្បីការពារសុខុមាលភាពសាធារណៈ និងប្រជាជនរបស់ខ្លួននោះ ប្រទេសចិនក៏បានក្លាយជា ប្រទេសមួយដើរតួនាទីដ៏សំខាន់ នៅក្នុងតំបន់អាស៊ាន និងពិភពលោកលើគ្រប់វិស័យទាំងផ្នែកការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាដើម ជាពិសេសការស្ដារទ្បើងវិញដោយសារ ផលប៉ះពាល់សេដ្ឋកិច្ ចក្នុងអំទ្បុងពេលកូវីដនិងក្រោយវិបត្តិកូវីដ១៩នេះ។ ប្រទេសចិនបានក្លាយជា ប្រទេសមួយដែលបង្ការទប់ស្កាត់ និងចាក់វ៉ាក់សាំងបានលឿនរហ័សដល់ពលរដ្ឋរបស់ខ្លួនប្រមាណ មួយពាន់លាននាក់ ប្រកបដោយភាពជោគជ័យ ក្រៅពីការគិតគូរដល់សុខទុក្ខពលរដ្ឋខ្លួននោះ ចិនបានគិតដល់សុខភាពសាធារណ លើពិភពលោក ជាពិសេសប្រទេសកម្ពុជា ចិនបានផ្ដល់វ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញបាន ទាន់ពេលវេលាដេម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល កុំអោយមានអត្រាស្លាប់និងឆ្លងច្រើន។ យ៉ាងណាមិញបើនិយាយអំពី វ៉ាក់សាំងរបស់ចិនបានរួមចំណែក...