បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោក Jean Castex តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់វិទ្យុ RTL radio ថា ប្រទេសបារាំង នឹងមិនអាចធ្វើការជម្លៀសប្រជាជន ចេញពីប្រទេសអាហ្វហ្គានីស្ថានទៀតទេ ចាប់ពីល្ងាចថ្ងៃសុក្រតទៅ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីបារាំងរូបនេះ...
បរទេស៖ ប្រទេសបារាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងកូវីដ -១៩ ចំនួន ៦៧០ ០០០ ដូស ទៅឱ្យប្រទេសវៀតណាមក្រោមយន្តការចូលដំណើរការ Covax ខណៈប្រទេសហុងគ្រី ក៏បានសន្យាដែរថា នឹងបញ្ជូន ១០០ ០០០ ដូស មកឱ្យវៀតណាមផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ របស់ប្រទេសបារាំងលោក Jean-Baptiste Lemoyne បានអះអាងថាបារាំងនឹងរំពឹងទុកថាអាចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ប្រមាណជា៥០លាននាក់ នៅត្រឹមឆ្នាំ២០២១នេះ ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា៤៣ភាគរយធៀបទៅនឹង តួលេខកាលពីឆ្នាំទៅ។ លោក Lemoyne បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត Le Journal de Dimanche ថា៖ឆ្នាំនេះយើងសង្ឃឹមថានឹងអាចទទួល បានភ្ញៀវទេសចរណ៍ បរទេសយ៉ាងហោចណាស់ ៥០ លាននាក់...
បរទេស៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំ នៅប្រទេសវៀតណាម លោក Nicolas Warnery បានប្រកាសកម្មវិធីចាក់វ៉ាក់សាំង ដល់ពលរដ្ឋបារាំងទាំងអស់ ដែលមានអាយុលើសពី ១៨ឆ្នាំ និងភរិយារបស់ពួកគេ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា កម្មវិធីនេះក៏នឹងគ្របដណ្តប់លើបុគ្គលិកទាំងអស់ នៃបណ្តាញការទូតបារាំង – វៀតណាមនិងប្តីប្រពន្ធ...
ប៉ារីស ៖ ប្រទេសបារាំង បានប្រកាសថា ខ្លួននឹងបន្តប្រតិបត្តិការ យោធារួមគ្នានៅក្នុងប្រទេសម៉ាលី បន្ទាប់ពីបានផ្អាកពួកគេ កាលពីដើមខែមុន បន្ទាប់ពីរដ្ឋប្រហារលើកទី២ របស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ក្នុងរយៈពេលតិច ជាងមួយឆ្នាំ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា បន្ទាប់ពីមានការពិគ្រោះយោបល់ ជាមួយអាជ្ញាធរអន្តរកាលម៉ាលី និងបណ្តាប្រទេសក្នុងតំបន់ បារាំងបានសម្រេចចិត្តបន្តប្រតិបត្តិការ យោធារួមគ្នា...
ភ្នំពេញ ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្ដេជ្ញាបង្កើន ហិរញ្ញប្បទានសហប្រតិបត្តិការ ODB ឲ្យបាន ០,៥៥% នៃផសស នៅឆ្នាំ ២០២២ ខាងមុខ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿន សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសនោះ ប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន...
ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើបារាំង ពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទាន លើវិស័យទឹកស្អាតនៅកម្ពុជា បន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចប់អាណិត្ត...
បរទេស៖យោងតាម ការចេញផ្សាយរបស់ CNA នៅថ្ងៃនេះបានឲ្យដឹងថាជម្លោះនៅក្នុងតំបន់ មជ្ឈឹមបូព៍ាបានកំពុងធ្វើឲ្យជំហរបស់ លោកខាងលិច ជាពិសេសយូអិនជាមួយនឹងអាមេរិក និងបារាំងមានករផ្ទុយពីគ្នាជាលើកដំបូង គិតចាប់តាំងតែពីពេលដែលលោក ប្រធានាធិបតីអាមេរិក Joe Biden ឡើងកាន់តំណែង ជាលើកដំបូង។ ទោះបីជាបច្ចុប្បន្នខ្លួនកំពុងមានមតិផ្ទុយពីអាមេរិក ក្តីប៉ុន្តែបារាំងទើបតែបានដាក់សេចក្តីព្រាង លើដំណោះស្រាយថ្មីមួយទៀតហើយទៅឲ្យ ក្រុមប្រឹក្សាអង្គការ សហប្រជាជាតិដើម្បីអាចបញ្ចប់ ទៅនៃជម្លោះរវាងA EA pollens...
បរទេស៖ មន្រ្តីប៉ូលីសបារាំងដែល ចូលនិវត្តន៍មួយក្រុម បានចេញលិខិតបើកចំហថ្មីមួយ ទៅកាន់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង, នាយករដ្ឋមន្រ្តី Jean Castex និងព្រឹទ្ធសភាបារាំង ទាមទារសុវត្ថិភាពសម្រាប់ការអនុវត្តច្បាប់និងសន្តិសុខ សម្រាប់ពលរដ្ឋបារាំងជាទូទៅ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ញត្តិដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ MesOpinions.com ដែលជាញត្តិ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសបារាំងបានចុះឈ្មោះក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន សរុប២០លាននាក់ មកហើយគឺតាមអ្វីដែលជាគោលដៅចង់បានរបស់រដ្ឋាភិបាល។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្ត្រីនៃប្រទេសបារាំងលោក Jean Castex ដោយបញ្ជាក់ទៀតថាបារាំងបាន សម្រេចនូវចំនួនដែលខ្លួនចង់បាននេះមុនប៉ុន្មានថ្ងៃនៃការអនុញ្ញាតិឲ្យអាជីវកម្មទាំងឡាយទូទាំង អាចដំណើរការឡើងវិញបាន។ លោកបន្តថាចំនួន២០លាននាក់ដែលត្រូវនឹង៣០ភាគរយ នៃពលរដ្ឋទូទាំងប្រទេសគឺជាដំណាក់កាលដំបូងហើយដំណាក់កាលបន្ទាប់បារាំងចង់ធ្វើឲ្យបាន៣០លានដូសបន្ថែមទៀតខណៈដែលតួលេខនៅតាមមន្ទីរពេទ្យនៃ អ្នកជំងឺក៏បានចេះតែថយចុះហើយផងដែរ។ គួរឲ្យដឹងដែរថានៅថ្ងៃទី១៩ខែឧសភាខាងមុខនេះ ហាងដែលមិនចាំបាច់នានាត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញភោជនីយដ្ឋាននិងហាងកាហ្វេក៏នឹងអនុញ្ញាតិ ឲ្យចាប់ផ្តើមវិញពាក់កណ្តាលនៃលទ្ធភាពផ្ទុកភ្ញៀវរបស់ខ្លួនផងដែរហើយនឹងបន្តបើក រោងកុនកីឡាដ្ឋាននិងសារមន្ទីរវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី