ព័ត៌មានជាតិ
កន្លែងលក់ឧបករណ៍ បារីអេឡិចត្រូនិច ៣គោលដៅ ត្រូវបានបង្ក្រាប ជាបន្តបន្ទាប់នៅភ្នំពេញ និងឃាត់៣នាក់
ភ្នំពេញ៖ ក្រុមសមត្ថកិច្ចមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បានចុះបង្ក្រាបគោលដៅលក់ ឧបករណ៍បារីអេឡិចត្រូនិច ចំនួន៣គោលដៅជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី ដោយបានឃាត់ខ្លួនអ្នកជួញដូរ ៣នាក់ ។ គោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច ទាំង៣នោះ ៖ គោលដៅទី១ នៅចំណុច មុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអពៅ...