ភ្នំពេញ ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃពុធ-ពុធ ១រោច -១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២-៦ ខែកញ្ញា-តុលា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយពី លេខាធិការដ្ឋានគណៈសង្ឃនាយកនាថ្ងៃ២១ កញ្ញា ។ ក្នុងការ ប្រារព្ធពិធីបុណ្យ ប្រពៃណីដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យគ្រប់វត្តអារាមទាំងអស់រៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនតែត្រូវអនុវត្តតាមវិធានការសុខាភិបាលដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍។ ក្រសួងធម្មការបានចេញសេចក្តីណែនំាកាលពេលថ្មីៗនេះថាបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជា បុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ គ្រប់ៗរូប។ ពិធីបុណ្យ នេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយជា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលា យកលោកនេះទៅ កាន់លោកខាងមុខ...