ថ្ងៃទី ២៧ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២២ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការហាត់សមលើកទី៤ ។ បន្ទាប់ពីការកែលម្អថែមទៀត កម្មវិធីរាត្រីសមោសរមានភាពកាន់តែអស្ចារ្យ ។ ជាពិសេសគឺមានបច្ចេកវិទ្យាទំនើបថ្មី ជាច្រើនត្រូវបានបង្ហាញជាលើកដំបូង ហើយបានបំពេញបន្ថែម ជាមួយកម្មវិធីសម្តែង ដែលបាននាំមកជូនទស្សនិកជន នូវទស្សនីយភាពថ្មីប្លែកអារម្មណ៍ ៕
ថ្ងៃទី២៥ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើការហាត់សមលើកទី៣ ។ កម្មវិធីនានាដែលរចនាឡើង យ៉ាងផ្ចិតផ្ចង់បានធ្វើឱ្យទស្សនិកជន កោតសរសើរ យ៉ាងខ្លាំងនិងមានសំណើចសើច សប្បាយប្រកបដោយបរិយាកាសល្អប្រសើរ។ ក្នុងការរចនាខ្លឹមសារសម្តែង កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ មិនត្រឹមតែផ្តោតសំខាន់លើ កម្មវិធីអំពីការបន្តវេននៃមរតកវប្បធម៌ប្រពៃណីចិនប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីល្អៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍនៃជនបទ អរិយធម៌អេកូឡូស៊ី កីឡាព្រិលទឹកកក និងព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាជាដើម ។ អ្នកសម្តែងមិនត្រឹមតែមានសិល្បករ ដែលមកពីក្រុមសិល្បៈជាតិប៉ុណ្ណោះទេ ថែមទាំងមានសិល្បករដែលមកពីមូលដ្ឋានផងដែរ។...