ព័ត៌មានជាតិ
ទូតអាមេរិក នៅភ្នំពេញមានក្តីរំភើប ដោយរូបចម្លាក់ បុរាណសតវត្សរ៍ទី ១០ គ.ស «ព្រះស្កន្ទគង់លើក្ងោក» កំពុងបញ្ជូន មកកម្ពុជាវិញ
ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ កក្កដា នេះបានបង្ហាញ ក្តីរំភើបរីករាយដោយរូបចម្លាក់បុរាណសតវត្សរ៍ទី១០ នៃគ្រឹះសករាជ(គ.ស) «ព្រះស្កន្ទគង់លើក្ងោក» របស់ខ្មែរកំពុងបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ។ ការបញ្ជូនមកនេះ ដោយសារតែមានកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងក្រសួងវប្បធម៌កម្ពុជា។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក...