បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអ៊ុយក្រែន បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន នឹងបញ្ជូនកងទ័ព និងមន្ត្រីប៉ូលីសចំនួន ៨.៥០០នាក់ ព្រមទាំងឭឧទ្ធម្ភាគចក្រចំនួន ១៥គ្រឿង ទៅការពារព្រំដែនជាប់ នឹងប្រទេសបេឡារុស ក្នុងគោលបំណងទប់ស្កាត់ ការប៉ុនប៉ងអាចមានពី ជនអន្តោប្រវេសន៍បំពានឆ្លងព្រំដែន។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ឲ្យ ចូលមកក្នុងទឹកដីខ្លួន...
បរទេស៖ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យប្រទេសនានា ធ្វើការដោះស្រាយវិបត្តិអន្តោប្រវេសន៍នៅតាមព្រំដែននៃប្រទេសបេឡារុសនិងប៉ូឡូញ និងបាននិយាយថា ស្ថិតក្រោមច្បាប់អន្តរជាតិ មនុស្សមិនគួរត្រូវបានគេរារាំងក្នុងការសុំសិទ្ធិជ្រកកោននោះទេ។ ជនអន្តោប្រវេសន៍ដែលជាប់នៅក្នុងប្រទេសបេឡារុស តាមសេចក្តីរាយការណ៍ បានប៉ុនប៉ងសម្រុកចូលទៅក្នុងប្រទេសប៉ូឡូញទាំងយប់ នេះបើតាមសម្តីរបស់ទីក្រុង Warsaw នៅថ្ងៃពុធនេះ និងបានប្រកាសថា ប៉ូឡូញបានធ្វើការពង្រឹងកិច្ចការពារព្រំដែន ស្របពេលដែលសហភាពអឺរ៉ុបត្រៀមរៀបចំដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស ជុំវិញរឿងវិបត្តិនេះ។...
បរទេស៖ប្រធានាធិបតីនៃប្រទេសបេឡារុស លោក Alexander Lukashenko នៅថ្ងៃចន្ទនេះ បានព្រមានពីការឆ្លើយតបរួមគ្នាជាមួយរុស្ស៊ី ចំពោះសមយុទ្ធយោធាចូលរួមដោយកងទ័ព មកពីប្រទេសសមាជិកណាតូ នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Alexander Lukashenko តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកបានធ្វើការពិភាក្សាគ្នាជាច្រើនដង ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន ហើយវិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា...
បរទេស៖បេឡារុស នៅពេលថ្មីៗនេះ បានបង្ហាញនូវការមិនពេញចិត្ត ចំពោះការតែងតាំងលោក Julie Fisher ឲ្យជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងបានបញ្ជាឲ្យស្ថានទូតអាមេរិកក្នុងទីក្រុង Minsk កាត់បន្ថយបុគ្គលិកអាមេរិក ឲ្យនៅតែ ៥នាក់ នៅត្រឹមខែកញ្ញា ជាការសងសឹកចំពោះទណ្ឌកម្មអាមេរិក ដែលដាក់កាលពីដើមសប្ដាហ៍នេះ។ ការបង្ហាញនូវការមិនពេញចិត្តនិង បញ្ជាឲ្យកាត់បន្ថយចំនួនបុគ្គលិកស្ថានទូតអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្នុងដំណើរឆ្លើយតបចំពោះសេតវិមាន ដែលដាក់ទណ្ឌកម្មរួមគ្នាជាមួយកាណាដានិងអង់គ្លេស លើប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃចន្ទ...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសបេឡារូស បានប្រកាសបិទទ្វាព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន ហើយបន្ទាប់ពីមានការអះអាងថា មានការធ្វើដំណើរឆ្លងកាត់ ដោយក្រុមយោធាចូល មកក្នុងប្រទេសរបស់ខ្លួន។ ប្រធានាធិបតីនៃប្រទេស បេឡារូស លោក Alexander Lukashenko បាននិយាយថា វាគឺជាផ្នែកមួយ នៃការប៉ុនប៉ង ក្នុងការបណ្តេញ...