បរទេស៖ប្រធានាធិបតី នៃប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការចេញ សេចក្តីណែនាំរបស់ខ្លួន ទៅកាន់រដ្ឋាភិបាលទីក្រុង Minsk ដើម្បីអាចបង្កើតកម្លាំងយោធាបន្ថែមទៀត ក្នុងការរារាំងនិងការពារការជ្រៀតជ្រែក ពីសំណាក់ជនបរទេស។ នៅក្នុងនោះផងដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Viktor Khrenin ក៏បានអះអាងដែរថា លោកប្រធានាធិបតី បានចេញបញ្ជារួចទៅហើយ ដើម្បីបង្កើតកម្លាំងថ្មីមួយទៀត នៅភាគខាងត្បូងព្រំដែន...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះលោកប្រធានាធិបតីបេឡារូស Alexander Lukashenko បានលើកឡើង អំពីក្តីបារម្ភរបស់ខ្លួន ចំពោះករណីសង្ស័យដែរថា លោកខាងលិចមានបំណងចង់ផ្តាច់អ៊ុយក្រែន ជាបំណែកក្នុងពេល ដែលរុស្សីកំពុងបើកការប្រតិបត្តិការបែបនេះ។ ថ្លែងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយនឹងភាគីរុស្សីលោក Vladimir Putin នៅក្នុងទីក្រុង Sochi លោក Lukashenko បានអះអាង ថាទាំងរូបលោកផ្ទាល់នឹងមេដឹកនាំរុស្សី បានបង្ហាញក្តីបារម្ភដូចគ្នាចំពោះមុខ អាកប្បកិរិយារបស់អ្នកនយោបាយប៉ូឡូញនិងណាតូ។ លោកប្រធានាធិបតីបេឡារូស...
បរទេស ៖ ប្រធានាធិបតីនៃប្រទេសចិន លោក Xi Jinping និងសមភាគីលោក Alexander Lukashenko នៅថ្ងៃព្រហស្បតិ៍ នេះបានធ្វើការសេចក្តី ថ្លែងការណ៍ អបអររវាងគ្នាចំពោះថ្ងៃខួបទី៣០ឆ្នាំ នៃអនុស្សាវរីយបង្កើត ទំនាក់ទំនងរវាងគ្នា។ នៅក្នុងសាររបស់លោក Xi បានធ្វើការលើកឡើង អំពីសកម្មភាព៣០ឆ្នាំមកនេះ នៃទំនាក់ទំនងរវាងប្រទេសចិន និងបេឡារូស ដោយជឿជាក់ថា...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា ប្រទេសរុស្សីនឹងបើក សមយុទ្ធយោធាមួយជាមួយ នឹងប្រទេសបេឡារូស នាដើមឆ្នាំក្រោយនេះ។ ថ្លែងនៅក្នុងជំនួបគ្នាមួយ ជាមួយនឹងប្រធានាធិបតីបេឡារូស Alexander Lukashenko លោក Putin បានបញ្ជាក់ ស្វាគមន៍យ៉ាងខ្លាំងចំពោះសំណើ មួយនេះហើយអះអាងថា សមយុទ្ធយោធានេះនឹងអាចធ្វើឡើង នៅអំឡុងខែកុម្ភៈនិងខែមិនា។ សេចក្តីប្រកាសរបស់លោក...
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសបេឡារូសលោក Vladimir Makei បានអះអាងថាសហរដ្ឋអាមេរិកនិងបេឡារូសគឺគ្មាន ផែនការក្នុងការតភ្ជាប់ ទំនាក់ទំនងការទូតវិញ តាមរយៈការដំណើរការស្ថានទូតនោះទេក្នុង ពេលឆាប់ៗខាងមុខនេះ។ លោក Makei បានបន្តទៀតថា សម្រាប់បេឡារូសគឺ តែងតែចង់បាននូវការអភិវឌ្ឍការទូត ឲ្យបានល្អឡើងវិញជាមួយនឹង អាមេរិកហើយសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងព្យាយាមយល់ពីការ ចង់បានរបស់បេឡារូសផង និងមិនត្រូវប្រើប្រាស់ទណ្ឌកម្ម...