ភ្នំពេញ ៖ អង្គការលីកាដូ បានបង្ហាញរបាយការណ៍អំពីរាជធានី-ខេត្ត ចំនួន១៦ផ្សេងគ្នា ចំពោះវត្តមាន របស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឲ្យពលរដ្ឋ បានចូលទៅកាន់ ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត ។ នេះបើតាមហ្វេសប៊ុក របស់លីកាដូនារសៀលថ្ងៃ៥ មិថុនា។ លីកាដូបន្តថា...
ភ្នំពេញ ៖ ខណៈដំណើរបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានប្រព្រឹត្តទៅ អស់រយៈពេលមួយព្រឹកទៅហើយនោះ លោក កឹម សុខាដែលកំពុងជាប់ក្តីក្តាំង នៅក្នុងតុលាការកម្ពុជា បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា លោកមិនទៅបោះឆ្នោតទេ ព្រោះគ្មានជម្រើសណាមួយសម្រាប់គាត់ជ្រើសរើស។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល យ៉ាងខ្លីនាថ្ងៃ៥ មិថុនា...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រជាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោត នៅទូទាំងប្រទេសចំនួន៥ ១៧០ ៤៦៦នាក់ នៃចំនួនពលរដ្ឋសរុប មាននៅក្នុងបញ្ជីបោះឆ្នោតជាង៩លាននាក់ ដែលគិតជាភាគរយ មានចំនួន៥៦,១៧ភាគរយ។...
ភ្នំពេញ៖ ព្រឹកព្រលឹមស្រាងៗ ក្នុងថ្ងៃបោះឆ្នោត៥មិថុនា ២០២២នេះ នៅតាមការិយាល័យបោះឆ្នោតនានា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាច្រើន មូលមីតម្រងជួរ មុនម៉ោងចាប់ផ្តើមដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ ពោលមុនម៉ោង៧ ពលរដ្ឋជាច្រើន បានសម្រុកទៅកាន់ ការិយាយល័យបោះឆ្នោតរៀងៗខ្លួន និងតម្រង់ជួររងចាំរួចជាស្រេច ។ ជុំវិញសកម្មភាពរបស់ពលរដ្ឋ សម្រុកទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត ស្ថិតក្នុងអនុវិទ្យាល័យសោហ៊ឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្តេច សៅ ទី ហេង សំរិន បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅការិយាល័យបោះឆ្នោត ក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមោទកភាព ចំពោះការប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសមួយល្បីល្បាញ អំពីការធ្វើសង្គ្រាម ការកាប់ សម្លាប់ប្រល័យពូជសាសន៍ មកជាប្រទេសប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត។ ការលើកឡើងបែបនេះ ក្នុងឱកាសសម្តេចតេជោ បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រាប់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ថា កម្ពុជា បេ្ដជ្ញាបន្តដំណើរលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សឥតងាករេ ទាំងក្នុងដំណើរការបោះឆ្នោតឆ្នាំនេះ និងឆ្នាំបន្ទាប់ ឱ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព។ យោងតាមសេចក្ដីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នាថ្ងៃទី៣ មិថុនា បានប្រកាសច្រានចោលទាំងស្រុងនូវការអត្ថាធិប្បាយដែលមិនត្រឹមត្រូវ ធ្វើនយោបាយូបនីយកម្ម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារពិសេសដើម្បីអំពាវនាវប្រជាពលរដ្ឋ បន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ពិសេសក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ ក្នុងនោះ សម្តេចបានស្នើឲ្យដាក់អាកុល រក្សាគំលាត និងពាក់ម៉ាស់ នៅពេលចូលរួមបោះឆ្នោត ដើម្បីជៀសវាងក្នុងករណីអាចនឹងនាំទៅដល់ការឆ្លងជំងឺឡើងវិញ...
ភ្នំពេញ ៖ ខណៈសល់៣ថ្ងៃទៀត ជាថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច បានលើកឡើងជាថ្មីម្តងទៀត ដោយដាក់ការទស្សន៍ទាយ ទុកជាមុនថា គណបក្សភ្លើងទៀន មានសង្ឃឹមថា នឹងរលាយដូចឪវា ។ ន័យរបស់ លោក សុខ ឥសាន “រលាយ ដូចឪវា”...