បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com កាលពិថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្គារីលោក Kiril Petkov និងអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានឈានទៅដល់កិច្ចព្រមព្រៀង រវាងគ្នាក្នុងការផ្គត់ផ្គង់ហ្គាសអាមេរិក ទៅឲ្យប៊ុលហ្គារី។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការដឹកជញ្ជូននឹងត្រូវធ្វើឡើង នៅក្នុងខែមិថុនាខាងមុខនេះ ហើយប៊ុលហ្គារីនឹងត្រូវចំណាយថ្លៃទាបជាងអ្វី ដែលខ្លួនធ្លាប់ចំណាយទៅលើប្រទេសរុស្សី ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទំហំជាក់ស្តែង មិនត្រូវបានប្រកាសនោះទេ។ គួរឲ្យដឹងដែរថា...
បរទេស៖ គិតចាប់តាំងតែពីថ្ងៃពុធមក ប្រទេសរុស្សី បានប្រកាសកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង ទៅឲ្យប្រទេសប៊ុលហ្គារី ក្រោយពេលដែលប្រទេសមួយនេះ បានបដិសេធមិនព្រមធ្វើការទូទាត់ប្រាក់ ជាលុយរូបលរបស់រុស្សី។ មកដល់ថ្ងៃសុក្រនេះ មិនទាន់បាន២ថ្ងៃផង លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ព្រមទាំងឧបនាយករដ្ឋមន្ត្រី នៃប្រទេសប៊ុលហ្គារីផង បានលើកឡើងថា ពលរដ្ឋនិងជាពិសេសអាជីវករ របស់ប៊ុលហ្គារី កំពុងបង្ហាញបំណងចង់ឲ្យរដ្ឋាភិបាល ក្នុងការទៅចរចាជាមួយ នឹងរដ្ឋាភិបាលក្រុងមូស្គូ ដើម្បីអាចបញ្ជាទិញហ្គាស របស់ Gazprom...
ប៊ែកឡាំង៖ ឧត្តមសេនីយ៍ Tod Wolters ដែលជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូល នៅអឺរ៉ុប របស់អង្គការណាតូ បានស្នើឱ្យមានការពង្រីក កងកម្លាំងរបស់សម្ព័ន្ធភាព នៅក្នុងប្រទេសប៊ុលហ្គារី និងរូម៉ានី ។ នេះបើយោងតាមការ រាយការណ៍របស់កាសែត Der Spiegel កាលពីថ្ងៃសៅរ៍ដោយ ដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ខ្លួនបានសម្រេចចិត្តបណ្តេញ អ្នកការទូតប៊ុលហ្គារីម្នាក់ ចេញពីតំណែងអ្នកការទូត ក្នុងប្រទេសរបស់ខ្លួន ដើម្បីទុកជាការសងសឹក នេញបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតប៊ុលហ្គារី មកជូនដំណឹងដល់លោកថា និយោជិកម្នាក់មកពីស្ថានទូតប៊ុលហ្គារី នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានប្រកាសថា ជាបុគ្គលដែលមិនត្រូវបានគេដឹងគុណ និងបណ្ដេញបុគ្គលម្នាក់នេះចេញពីប្រទេស។ ប្រភពព័ត៌មានបានបន្ថែមទៀតថា វិធានការនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបណ្តេញអ្នកការទូតរុស្ស៊ី ដោយគ្មានមូលដ្ឋាននៅស្ថានទូតរុស្ស៊ី...
បរទេស៖ប្រទេសប៊ុលហ្គារី នាពេលថ្មីៗនេះ បានទុកពេល៧២ម៉ោងឲ្យមន្ត្រីការទូតរុស្ស៊ី ចាកចេញពីប្រទេស ក្រោយរដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធក្នុងអំពើចារកម្ម តាំងពីឆ្នាំ២០១៧មកម្ល៉េះ នេះបើតាមការនិយាយឲ្យដឹងពីក្រសួងការបរទេសប៊ុលហ្គារី។ ចំណែកស្ថានទូតរបស់រុស្ស៊ីប្រចាំនៅក្នុងទីក្រុង Sofia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបណ្ដេញបុគ្គលិកការទូតនេះ គឺជារឿងគ្មានមូលដ្ឋានច្បាស់លាស់ និងបាននិយាយបន្តថា ទីក្រុងមូស្គូបានរក្សាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបវិញចំពោះបញ្ហានេះ។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែធ្នូ...