ព័ត៌មានអន្តរជាតិ
ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យវិលទៅរក សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសម៉ាលី ហ្គីណេ និងប៊ូគីណាហ្វាសូ
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យអាជ្ញាធរនៃប្រទេសម៉ាលី ហ្គីណេ និងបួគីណាហ្វាសូ ត្រឡប់ទៅរក “សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ” វិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងអំឡុងពេលសន្និសីទកាសែត ជាមួយប្រធានាធិបតីសេណេហ្គាល់លោក Macky Sall ប្រធានអង្គការសហប្រជាជាតិ បាននិយាយថា វាមានសារៈសំខាន់ក្នុងការបន្តការសន្ទនា ជាមួយអាជ្ញាធរនៃប្រទេសទាំងបី ដើម្បីជួយសម្រួលដល់ការវិលត្រឡប់ យ៉ាងឆាប់រហ័សទៅកាន់ “សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ”...