គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានពិភាក្សាអំពីលទ្ធភាព សម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ជាមួយការអញ្ជើញមកទស្សនកិច្ច របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីតួកគី លោក Recep Tayyip...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំរបស់លោក ជាមួយមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីថា ការបើកប្រតិបត្តិការយោធាថ្មីមួយ ទៅកាន់ភាគខាងជើង នៃប្រទេសស៊ីរី គឺស្ថិតនៅក្នុងរបៀបវារៈរបស់តួកគី ដរាបណាការព្រួយបារម្ភ អំពីសន្តិសុខរបស់ខ្លួនមិនត្រូវបានឆ្លើយតប។ លោក Erdogan បានប្រាប់អ្នកយកព័ត៌មាន នៅលើជើងហោះហើររបស់លោក ពីប្រទេសអ៊ីរ៉ង់ ទៅកាន់ទីក្រុងតួកគីថា “ប្រតិបត្តិការថ្មីមួយនឹងបន្ត នៅក្នុងរបៀបវារៈរបស់យើង...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា កងទ័ពតួកគីនឹងចាប់ផ្តើមប្រតិបត្តិការថ្មី នៅក្នុងប្រទេសស៊ីរី ភ្លាមៗនៅពេល ដែលការរៀបចំត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “យើងនឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មី នៅក្នុងប្រទេសស៊ីរីភ្លាមៗនៅពេល ដែលការត្រៀមរៀបចំ របស់យើងត្រូវបានបញ្ចប់” ។ លោកបានពន្យល់ថា ការលុកលុយថ្មីនេះមានគោលបំណង ភ្ជាប់ច្រករបៀងសន្តិសុខ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានថ្កោលទោសចំពោះ សកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ្នកថ្វាយបង្គំនៅវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងយេរ៉ូសាឡឹម ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីប៉ាឡេស្ទីនលោក Mahmoud Abbas ។ លោក Erdogan បានឲ្យដឹងនៅលើបណ្ដាញសង្គម Twitter ថា “ក្នុងអំឡុងពេលសន្ទនារបស់យើង ខ្ញុំបានសម្តែងថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី កាលពីថ្ងៃសុក្រ បានរំលឹកឡើងវិញនូវគោលដៅឆ្នាំ២០២៣របស់រដ្ឋាភិបាលរបស់គាត់ ដើម្បីរួមបញ្ចូលប្រទេសតួកគី ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង១០ នៅលើពិភពលោក ។ នៅក្នុងសារដើម្បីអបអរឆ្នាំថ្មី មេដឹកនាំតួកគី បានថ្លែងថា តួកគី បាន “កត់សម្គាល់“ខ្លួនឯងជាវិជ្ជមានជាមួយនឹងការអនុវត្ត...
អ៊ីស្ដង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចាកចេញទៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យដើម្បី ចូលរួមសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលនឹងត្រូវរៀបចំឡើង នៅទីក្រុងញូវយ៉ក។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងអ៊ីស្តង់ប៊ុល មុនការចាកចេញរបស់លោក បានលើកឡើងថា បញ្ហាទាក់ទងនឹងសុខភាព ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នឹងមានខ្ពស់នៅក្នុងរបៀបវារៈ នៃការជជែកពិភាក្សាទូទៅ។...
បរទេស៖ ប្រធានាធិបតីនៃប្រទេសតួកគី លោក Recep Tayyip Erdoğan នៅពេលថ្មីៗនេះ បានមានប្រសាសន៍ថា ពួកតាលីបង់ គួរតែបញ្ឈប់ការកាន់កាប់របស់ខ្លួន លើប្រទេសអាហ្វហ្គានីស្ថាន ដោយលោកគួរបង្ហាញថា វាកំពុងតែប្រើប្រាស់មធ្យោបាយខុស។ នៅក្នុងសន្និសីទកាសែតមួយ ក្នុងអំឡុងពេលលោកធ្វើដំណើរ ចាកចេញពីសាធារណរដ្ឋ លោក Northern Cyprus តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នេះថា “ពួកតាលីបង់គួរតែបញ្ឈប់ការកាន់កាប់...
បរទេស ៖ ប្រធានាធីបតី នៃ ប្រទេសតួកគី លោក Tayyip Erdogan នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ឲ្យប្រធានក្រុមហ៊ុនធំៗ របស់អាមេរិកក្នុងការជួយជួសជុល ទំនាក់ទំនង រវាងប្រទេសតួកគី និងអាមេរិកឡើងវិញ។ លោក Erdogan បាននិយាយថាចំណងទំនាក់ទំនង តួកគី និងអាមេរិក ទោះបីជាយ៉ាងណាក្តី ក៏ត្រូវបានគេមើលឃើញថា...