បរទេស៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសប៉ាគីស្ថានលោក Imran Khan គឺជាអ្នករិះគន់ខ្លាំងបំផុតចំពោះការ សម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងញូវដែលី ក្នុងការបង្រួបបង្រួមស្ថានភាព ពាក់កណ្តាលស្វ័យភាពរបស់តំបន់ ចាមមូ និង តំបន់កាស្មៀរ ដែលជាតំបន់មានជម្លោះ រវាងប្រទេសជិតខាងអាស៊ីខាងត្បូង។ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានស្នើឱ្យ រដ្ឋាភិបាលទីក្រុងញូវដេលី បញ្ច្រាសសេចក្តីសម្រេចចិត្តខែសីហាឆ្នាំ ២០១៩ ដើម្បីបន្តការសន្ទនាសន្តិភាពដែលជាប់គាំង រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតីប៉ាគីស្ថានលោក Arif Alvi និងភរិយាលោកស្រី Samina Alvi បានទទួលការចាក់វ៉ាក់សាំងជាលើកដំបូងដោយវ៉ាក់សាំងរបស់ចិន Sinopharm នៅក្នុងទីក្រុងអ៊ីស្លាមម៉ាបាដ។ នៅក្រោយទទួលបានវ៉ាក់សាំងមេដឹកនាំរូបនេះ បាននិយាយថា ខ្ញុំគិតថាវ៉ាក់សាំងនេះផ្តល់ការការពារបន្ថែមទៀតប៉ុន្តែយើងនឹងត្រូវ មានការប្រុងប្រយ័ត្នក្នុងការពាក់របាំងមុខលាងដៃនិងការឃ្លាតឆ្ងាយ ដដែលនិងគម្លាតសង្គមលុះត្រាតែ ពិភពលោកអាចឆ្លងផុតពីជំងឺ រាតត្បាតពេញលេញជាមុនសិន។ លោក Alvi បន្តថា វិរុសដ៏អាក្រក់មួយនេះបានជះឥទ្ធិពលអាក្រក់បំផុត...