ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ីស្រាអ៊ែល តបតាមការអញ្ជើញ របស់តួកគី
បរទេស៖ ប្រទេសអ៊ីស្រាអ៊ែល និងប្រទេសតួកគី មកដល់ពេលនេះកំពុងបន្តធ្វើការ ពិភាក្សានៅឡើយអំពី លក្ខខណ្ឌទាំងឡាយ មុនទស្សនកិច្ចរបស់ លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Isaac Herzog ទៅកាន់រដ្ឋធានីក្រុងអង់ការ៉ា ដែលអាចធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខនេះ។ គួរឲ្យដឹងដែរថាជំនួបគ្នា ព្រមទាំងដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយទៅជាការបំបែកភាព ទាល់ច្រកនៃបញ្ហាដ៏រកាំរកូស នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរផង និងរំពឹងកិច្ចសហប្រតិបត្តិការ ល្អប្រសើរឡើងវិញផង។ អស់រយៈពេលជាយូរមកហើយ...