ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងលើកទឹកចិត្តដល់ឥណ្ឌា ឱ្យគាំទ្របន្ថែមទៀត ដល់ការកសាងសមត្ថភាពអាស៊ាន ផ្នែកនវានុវត្តន៍ ឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ អាចសម្របខ្លួនបានទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ការលើកទឹកចិត្តរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនា ទីក្រុងញូវដេល្លីលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» នៅថ្ងៃទី១៦ ខែមិថុនា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី Pornpimol Kanchanalak ប្រេសិតពិសេសរបស់លោកឧបនាយករដ្ឋមន្ត្រី Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ ដើម្បីផ្លាស់ប្តូរយោបល់អំពី ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រជាជន ដែលត្រូវការជំនួយបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ភ្នំពេញ៖ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេល្លី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដ៏ទៃទៀត និងអគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះលោក Narendra Modi នាយករដ្ឋមន្រ្ដីនៃ សាធារណរដ្ឋឥណ្ឌា ។
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោកបណ្ឌិត ចៃហ្សានកា នឹងផ្លាស់ប្តូរទស្សនៈលើ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីវិធីសាស្រ្ត...
ភ្នំពេញ៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោក Antony Blinken រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ។
ភ្នំពេញ ៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១៥ កុម្ភៈនេះ បាននិងកំពុងជួបពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីស្ដីការក្រសួង ។ សូមរំលឹកថា រដ្ឋមន្រ្តី ការបរទេសសិង្ហបុរី បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀត...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជំរុញរដ្ឋាភិបាលម៉ារ៉ុកឲ្យចូលរួមកាន់តែសកម្ម ក្នុងការធ្វើការជាមួយអាស៊ាន ដែលនឹងអាចពន្លឿនការស្នើសុំក្លាយជា ដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ក្នុងពេលឆាប់ៗខាងមុខនេះ ។ កាលពីរសៀលថ្ងៃទី២៥ មករា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ លោក ណាស៊ឺ ប៊ូរីតា...