ព័ត៌មានជាតិ
ប្រមុខការពារជាតិ ៖ ទោះកងទ័ព ចាក់វ៉ាក់សាំងកូវីដ១៩រួច ហើយឆ្លងជំងឺកូវីដ១៩ តែស្ថានភាពមិនធ្ងន់ធ្ងរទេ
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានរាប់រៀបថា ក្រោយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩រួច ទោះបីឆ្លងជំងឺកូវីដ១៩ ក៏សុខភាពមិនចុះទ្រុឌទ្រោម ស្ថិតក្នុងសភាពធ្ងន់ធ្ងរដែរ ព្រោះមានកងទ័ព៤នាក់ និងកងអង្គរក្សម្នាក់ បានឆ្លងជំងឺកូវីដ ក្រោយពួកគេចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្ដែពួកគេមិនធ្ងន់ធ្ងរទេ ។ ក្រោយបញ្ចប់អញ្ជើញ ចូលរួមចុះពិនិត្យមន្ទីរពេទ្យនគរទេព ជាមន្ទីរពេទ្យសម្រាប់ព្យាបាល...