ភ្នំពេញ៖ ក្រោយលេចលឺព័ត៌មាន តាមបណ្ដាញសង្គមជាបន្តបន្ទាប់ ថាប្រទេសថៃគ្រោងសាងសង់ប្រាសាទដូចយកគំរូតាមប្រាសាទអង្គរវត្តដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មធ្ងន់ៗនិងប្រកាសដាច់អហង្ការថា យើងជាខ្មែរ គឺមិនអនុញ្ញាតឲ្យអ្នកលួចចម្លងទ្រព្យសម្បត្តិដូនតាយើងនោះឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៦ ខែ កក្កដា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបញ្ចេញប្រតិកម្មថា”សៀមមិនចោលមាយាទអាក្រក់ យួនមិនចោលស្នៀតចង់លេបកេរ្តិ៍ខ្មែរ សៀមគួរខ្មាស់អស់មនុស្សក្នុងពិភពលោកផងពីព្រោះថាពិភពលោកស្គាល់ច្បាស់ណាស់អំពីកេរ្តិ៍របស់ខ្មែរ ដោយសារដូនតាខ្មែរខ្លាំងរហូតវ៉ៃសៀមខ្ទិចម្តងជាពីរដងហើយក្នុងប្រវត្តិសាស្រ្តដូច្នេះសៀមឈប់ដេកស្រម៉ៃលួចកេរ្តិ៍ខ្មែរទៀតទៅ...