ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រប់គ្រង សុខភាពជាតិរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា (Anvisa) បានប្រកាសកាលពីថ្ងៃពុធ ដោយបានលុបចោល នូវការប្រើប្រាស់របាំងមុខជាចាំបាច់នៅក្នុងអាកាសយានដ្ឋានរបស់ប្រេស៊ីល និងនៅលើជើងហោះហើរ ដោយសារស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ នាបច្ចុប្បន្នធូរស្បើយ ។ ទោះជាយ៉ាងណាក៏ដោយទីភ្នាក់ងារ Anvisa បានបញ្ជាក់ថា ខ្លួននៅតែបន្តផ្តល់អនុសាសន៍ឱ្យប្រើប្រាស់របាំងមុខ និងការរក្សាគម្លាតសង្គម...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ថា លោក Marcelo Queirogaរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងកាលពីថ្ងៃចន្ទថា ប្រេស៊ីល គ្រោងនឹងប្រើប្រាស់ឳសថឈ្មោះ Tecovirimat ដែលអង់ទីវីរុសដើម្បីព្យាបាលអ្នកជំងឺអុតស្វា ដែលមានការអះអាងរួចហើយថា ធ្វើឲ្យបាត់បង់ជីវិតមួយនៅក្នុងប្រទេស ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Queiroga បានលើកឡើងនៅលើបណ្តាញសង្គម Twitter ថា “ករណីគ្រោះថ្នាក់បំផុត នឹងអាចចាត់ចូលជាចំនួនដំបូង”...
ប្រេស៊ីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រប្រទេស ប្រេស៊ីល បានបញ្ជាក់ពីការស្លាប់ ដោយសារជំងឺអុតស្វា ជាលើកដំបូងរបស់ប្រទេស ។ នេះបើយោងតាមក្រសួង សុខាភិបាល បានឲ្យដឹងដូច្នេះ ។ ករណីនេះត្រូវបានរាយការណ៍ នៅក្នុងទីក្រុង Belo Horizonte...
រីយ៉ូ ៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឲ្យដឹងជាថ្មី កាលពីថ្ងៃចន្ទម្សិលមិញនេះថា ការប្រឆាំងរបស់លោក ចំពោះទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសរុស្ស៊ី ក្នុងគោលបំណង ដើម្បីរក្សាការផ្គត់ផ្គង់ ការនាំចូលជីរុស្ស៊ី ដល់អាជីវកម្មកសិឧស្សាហកម្ម ប្រេស៊ីល ។ លោក Bolsonaro បានឲ្យដឹង ក្នុងកំឡុងវេទិកា អាជីវកម្ម...
ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្មកម្ពុជា និងឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវឆន្ទៈពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការ លើវិស័យកសិកម្ម នៃប្រទេសទាំងពីរ។ ការបង្ហាញឆន្ទៈនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយលោក José...
រីយ៉ូ ៖ រដ្ឋាភិបាលនៃរដ្ឋ Pernambuco ភាគឦសានប្រេស៊ីល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀង ធ្លាក់ខ្លាំង កាលពីសប្តាហ៍មុននៅក្នុងទីក្រុង Recife របស់ប្រទេសប្រេស៊ីល និងតំបន់ទីប្រជុំជនរបស់ទីក្រុង បានកើនឡើងដល់ ១២៦នាក់ហើយ ដោយមនុស្សពីរនាក់ នៅតែបន្ដបាត់ខ្លួន។ យ៉ាងហោចណាស់មនុស្ស ៩៣០២នាក់ ត្រូវបានជម្លៀសចេញពីផ្ទះ របស់ពួកគេ ដោយសារតែភ្លៀង ដែលបណ្តាលឱ្យមានទឹកជំនន់...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ថា រដ្ឋាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀងនៅរដ្ឋ Pernambuco ភាគឦសាននៃប្រទេសប្រេស៊ីល កាលពីសប្តាហ៍កន្លងមកនេះបាន កើនឡើងដល់១០៧នាក់គិតត្រឹមថ្ងៃពុធ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន១១នាក់នៅបន្តបាត់ខ្លួន ។ យ៉ាងហោចណាស់ពលរដ្ឋ ៦.៦៥០នាក់ បានជម្លៀសខ្លួនចេញដោយសារព្យុះភ្លៀង ដែលបង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ ដីដែលបានហូរច្រោះកប់ផ្ទះសម្បែងជាច្រើនខ្នង បណ្តាលឲ្យស្លាប់មនុស្ស អស់ជាច្រើននាក់នៅរដ្ឋធានី...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ថា រដ្ឋាភិបាលប្រចាំនៅតំបន់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារ ភ្លៀងធ្លាក់យ៉ាងគំហុកនៅក្នុងរដ្ឋ Pernambuco ប្រទេសប្រេស៊ីល បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ ៩១នាក់ហើយ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ ២៦នាក់នៅតែបាត់ខ្លួនដដែល និងពលរដ្ឋជាង ៥.០០០នាក់ត្រូវបានជម្លៀសខ្លូនចេញ ។ ចាប់តាំងពីសប្តាហ៍មុន រដ្ឋ Pernambuco...
រីយ៉ូឌឺចាណេរ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបណ្តាលឱ្យមានគ្រោះបាក់ដី កើតឡើងដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៤នាក់ នៅក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងត្បូង និងតំបន់ Baixada Fluminense នៃរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ។ នេះបើយោងតាមអាជ្ញាធររដ្ឋនិងមូលដ្ឋាន បានឲ្យដឹងកាលពីថ្ងៃសៅរ៍...
បរទេស ៖ តុលាការ នៃប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញសាលដិកា ក្នុងការបញ្ឈប់សកម្មភាព អាជីវកម្ម របស់កម្មវិធីឆាត Telegram និងបានទាមទារឲ្យ មានការរារាំងគ្រប់រូបភាព ចំពោះដំណើរការកម្មវិធីនេះ នៅទូទាំងប្រទេស រហូតដល់ពេលមានការ ជូនដំណឹងសាជាថ្មី។ តុលាការបានធ្វើការចោទប្រកាន់ថា Telegram ដែលបច្ចុប្បន្ន កំពុងមានភាពពេញនិយមខ្លាំង ទាំងប្រធានាធិបតីប្រេស៊ីល និងសហសេវិក...