រីយ៉ូ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយ សារការរអិលបាក់ដី និងទឹកជំនន់នៅទីក្រុង Petropolis នៃប្រទេសប្រេស៊ីល ភាគអាគ្នេយ៍នៃរដ្ឋរីយ៉ូ បានកើនឡើងដល់ ២០៤ នាក់កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមប៉ូលីស យ៉ាងហោចណាស់មនុស្ស ៥១ នាក់នៅតែបាត់ខ្លួន ខណៈដែលកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះនៅតែបន្តយក ជនរងគ្រោះចេញពីភ្នំនៃភក់ ដែលបានកប់ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ។...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា ទីភ្នាក់ងារការពារជនស៊ីវិលក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារករណីបាក់ដីនៅក្នុងក្រុងប៉េត្រូប៉ូលិសរបស់ប្រទេសប្រេស៊ីលបានកើនឡើងដល់១៥២នាក់ហើយ ខណៈមនុស្សចំនួន១៦៥នាក់នៅតែបាត់ខ្លួន ។ យោងតាមទីភ្នាក់ងារនេះ អ្នកពន្លត់អគ្គីភ័យជាង៥០០នាក់កំពុងធ្វើការនៅក្នុងតំបន់ដោយគ្រោះបាក់ដីបានកើតឡើង ដែលត្រូវបានជួយដោយសត្វឆ្កែ sniffer ប្រហែល៤០ក្បាល ខណៈដែលពួកគេបានស្វែងរកអ្នកបាត់ខ្លួន ។ អ្នកស្រុកក៏បានផ្តល់ជំនួយសម្រាប់ការស្វែងរក ជាពិសេសនៅតំបន់ Morro da Oficina ដែលជាកន្លែងយ៉ាងហោចណាស់ផ្ទះ៨០ខ្នងត្រូវបានបំផ្លាញ...
សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសប្រេស៊ីល បានរាយការណ៍ ពីករណីកូវីដ-១៩ថ្មីចំនួន ៥៨.៥៤០នាក់ និងការស្លាប់ចំនួន៤៧៣នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនទូទំាងប្រទេស កើនឡើងដល់២៧.៥៣៨.៥០៣នាក់ និងអ្នកស្លាប់ចំនួន៦៣៨.៨៣៥នាក់ ។ ក្រុមប្រឹក្សាលេខាធិការដ្ឋាន សុខាភិបាលជាតិ ហៅថា (CONASS) បានឲ្យដឹងកាលពីថ្ងៃចន្ទ។ ស្របពេលរលកថ្មី...
រីយ៉ូ ៖ ក្រុមប្រឹក្សាជាតិ នៃលេខាធិការដ្ឋាន សុខាភិបាល ប្រេស៊ីល បាន ឲ្យដឹងថា ប្រទេស ប្រេស៊ីល បានចុះបញ្ជីការឆ្លង មេរោគ កូវីដ-១៩ ចំនួន ៥៤ ២២០ករណី និង អ្នកស្លាប់ ៣១៤នាក់ ក្នុង រយៈពេល២៤ ម៉ោងចុង...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ថា ក្រសួងសុខាភិបាលបាន ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨៧នាក់ដែលបង្ក ដោយជំងឺកូវីដ -១៩ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតកើនឡើងដល់៦២៣.៨៤៣នាក់ ។ យោងតាមរបាយការណ៍ស្តីពីជំងឺឆ្លងរាតត្បាតប្រចាំថ្ងៃចេញដោយក្រសួងខាងលើបានឲ្យដឹងថា ការធ្វើតេស្តរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨៣.៧២២នាក់ នៅក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ២៤.៣១១.៣១៧នាក់ ។ ចំនួននៃករណីឆ្លងជំងឺប្រចាំថ្ងៃដែលថ្មីត្រូវបានកត់ត្រាជាលើកទី២...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និងរាប់ពាន់នាក់បានជម្លៀសខ្លួនចេញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានវាយប្រហាររដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល កាលពីចុងសប្តាហ៍នេះ ទីភ្នាក់ងារការពារស៊ីវិលក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃអាទិត្យ ។ ភ្លៀងធ្លាក់ដែលបង្កឡើងដោយព្យុះស៊ីក្លូន ត្រូវឲ្យមូលដ្ឋានីយកម្ម នៅតំបន់ភាគខាងត្បូងនៃ Bahia កាលពីសប្តាហ៍មុន កាន់តែខ្លាំងឡើងៗកាលពីថ្ងៃសៅរ៍...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា ប្រេស៊ីល កាលពីថ្ងៃអង្គារបានក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេបង្អស់ ដែលបានរាយការណ៍ករណីនៃវីរុសបំប្លែងខ្លួនថ្មីឈ្មោះថា Omicron ។ យោងតាមទីភ្នាក់ងារនិយតកម្មសុខភាពប្រេស៊ីល បានឲ្យដឹងថា ករណី០២ដំបូងរបស់ប្រទេសនេះពាក់ព័ន្ធនឹងគូស្នេហ៍មួយគូ ដែលទាំង២នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសបំប្លែងខ្លួនថ្មី។ បុរសនេះបានមកដល់ទីក្រុង សៅប៉ូឡូ ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ហើយប្រពន្ធរបស់គាត់មិនបានធ្វើដំណើរទេ ។ រដ្ឋាភិបាលប្រេស៊ីល...
រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា សាកសពចំនួន ៨នាក់ត្រូវបានគេរកឃើញ កាលពីថ្ងៃចន្ទនៅជិតក្រុង Salgueiro favela នៅក្នុងតំបន់ទីប្រជុំជន រីយ៉ូឌឺចាណេរ៉ូ មួយថ្ងៃបន្ទាប់ពីការបាញ់ប្រហារ ក្នុងអំឡុងពេលប្រតិបត្តិការប៉ូលិស នេះបើយោងតាមអាជ្ញាធរ នៅក្នុងតំបន់បានឲ្យដឹងដូច្នេះ ។ សាកសពត្រូវបានរកឃើញ នៅក្នុងព្រៃកោងកាង បន្ទាប់ពីសមាជិកនៃកងវរសេនាតូច ប្រតិបត្តិការប៉ូលីសពិសេស របស់យោធាបានចូលទៅក្នុង...
បរទេស៖ អជ្ញាធរនៃប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថាជនសង្ស័យដែលជនចោរប្លន់ធនាគារចំនួន២៥នាក់ត្រូវបានបាញ់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា២ដងជាមួយនឹងកងកម្លាំងរបស់ប្រទេស។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅចំកណ្តាលនៃទីក្រុង Varginha ដោយក្រុមប៉ូលីសរបស់ប្រទេសប្រេស៊ីលដោយក្នុងនោះការបាញ់ប្រហារគ្នាបានកើតឡើងចំនួន២ដងហើយលើកទី១បានធ្វើឲ្យមនុស្សស្លាប់១៨នាក់ភ្លាមៗ។ នៅក្នុងការផ្ទុះជាលើកទី២ប៉ូលីសបានអះអាងថាវាបានកើតឡើងនៅក្នុងផ្ទះមួយកន្លែងដែលជាកន្លែងសង្ស័យថាមានវត្តមានរបស់ក្រុមពាក់ព័ន្ធនឹងសកម្មភាពប្លន់ធនាគារដូចគ្នានេះហើយបានធ្វើឲ្យមនុស្ស៨នាក់ទៀតបាត់បង់ជីវិតផងដែរ។ ប៉ូលីសបានបន្តថានៅក្រោយហេតុការណ៍នេះក្រុមប្រតិបត្តិការបានរកឃើញនូវអាវុធជាច្រើនគ្រឿងគ្រាប់ផ្ទុះព្រមទាំងរថយន្តដែលក្រុមចោរប្លន់បានលួចដល់ទៅ១០គ្រឿងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
រីយ៉ូ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា ប្រេស៊ីលបានចុះបញ្ជីការស្លាប់ចំនួន ១៨២នាក់បន្ថែមទៀត ពីជំងឺកូវីដ -១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៦០១,០១១ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ៨,៦៣៩ ករណីផ្សេងទៀតត្រូវបាន កត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណី...