ភ្នំពេញ៖ ដោយមានការអនុញ្ញាត ពីសំណាក់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសៅរ៍ ទី០៥ខែមិថុនា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីវេទិកា យុវជនក្រោមប្រធានបទស្តីពី “ទស្សនៈយុវជន ចំពោះគោលនយោបាយជាតិ គាំពារសង្គម” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ លោក ហេង សុផាន់ណារិទ្ធ បានថ្លែងថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ ការយល់ដឹង អំពីកិច្ចគាំពារសង្គម និងផ្ដល់ឱកាសដល់អ្នកចូលរួម ជាពិសេសយុវជនតែម្តង ដើម្បីឈ្វេងយល់ កាន់តែច្បាស់ និងស៊ីជម្រៅ អំពីសារៈសំខាន់ នៃច្បាប់ស្តីពី របបសន្តិសុខសង្គមកម្ពុជា ក៏ដូចជាតម្រូវការចាំបាច់ នៃកិច្ចគាំពារសង្គម សម្រាប់សិស្ស និស្សិត និងព្រះសង្ឃជាដើម។ លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីវេទិកាយុវជន ដ៏សំខាន់នេះ អ្នកចូលរួមទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក៏ដូចជាអ្នកចូលរួម ស្តាប់តាមរយៈការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់ YRDP នឹងទទួលបានចំណេះដឹង និងយល់កាន់តែច្បាស់ នូវអត្ថប្រយោជន៍នៃកិច្ចគាំពារសង្គម និងមានឱកាសលើកឡើងនូវការព្រួយបារម្ភ និងតម្រូវការនានា ទៅលើការអនុវត្តប្រព័ន្ធគាំពារសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ គួរឱ្យដឹងផងដែរថា ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា ត្រូវបានបែងចែកចេញជាពីរប្រព័ន្ធដាច់ដោយឡែកពីគ្នា គឺ៖ (១). ប្រព័ន្ធសន្តិសុខសង្គម (Social Security) ដែលគ្របដណ្តប់ទៅលើរបបសន្តិសុខសង្គមចំនួន ៥ រួមមាន៖ – ផ្នែកប្រាក់សោធន – ផ្នែកថែទាំសុខភាព – ផ្នែកហានិភ័យការងារ – ផ្នែកនិកម្មភាព – ផ្នែកពិការភាព (២). ប្រព័ន្ធជំនួយសង្គម (Social Assistant) ដែលគ្របដណ្តប់លើផ្នែកចំនួន ៤ រួមមាន៖ – ការឆ្លើយតបទៅនឹងគ្រោះអាសន្ន – ការអភិវឌ្ឍមូលធនមនុស្ស – ការបណ្តុះបណ្តាលវិជ្ជាជីវៈ – សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ សូមបញ្ជាក់ថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ ត្រូវបានរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងយុវជនស្ម័គ្រចិត្ត (YRDP) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមានចូលរួមពីតំណាងអង្គការ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា រួមទាំងយុវជន និងព្រះសង្ឃសរុបប្រមាណជាង ១០០អង្គ/នាក់៕
ភ្នំពេញ៖ បន្ទាប់ពីបានបើកកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងកែសម្រួល លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម លើកទី១ របស់ខ្លួន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២១ នេះ...
ភ្នំពេញ៖ កិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ត្រូវបានរៀបចំឡើង ដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ៖ លោក ម៉េង ហុង អគ្គនាយករងបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្តីពី “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន” តាមរយៈប្រព័ន្ធវីដេអូ (Video...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានក្រើនរំលឹក និងណែនាំដល់មន្ត្រី បុគ្គលិកក្នុងស្ថាប័នក្រោមឱវាទទាំងអស់ ជាមួយនឹងកិច្ចការរបស់ខ្លួនត្រូវបំពេញការងារយ៉ាងម៉ត់ចត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. បានទាន់ពេលវេលា បើទោះបីជាកន្លងមកនេះ មន្ត្រី និងបុគ្គលិកជំនាញទាំងអស់ បានបំពេញកិច្ចការរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក្តី។ ក្នុងបរិបទនៃសម័យកាលកូវីដ-១៩ ដ៏លំបាកនេះ លោក...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានគណៈកម្មការ រៀបចំកម្មវិធីទូទាត់ ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) បានថ្លែងថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងរៀបចំបង្កើត កម្មវិធីទូរស័ព្ទដៃ ក្នុងការទូទាត់ថ្លៃសេវាព្យាបាល...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវា អតិថិជន និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារ បច្ចេកទេស SPIN តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងកិច្ចប្រជុំ គណៈកម្មការសម្របសម្រួល គម្រោងកិច្ចគាំពារសង្គមស្តីពី “នវានុវត្តន៍សម្រាប់វិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ” (SPIN...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំ...
លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ក្រោមការអនុញ្ញាតពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញសម្របសម្រួល និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព (Facilitation and Effective Communication)” តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ...
ករណីកម្មករនិយោជិត ជាជនរងគ្រោះ ត្រូវឈប់សម្រាកពីការងារ ដើម្បីព្យាបាល មិនថានៅមន្ទីរពេទ្យ ឬនៅផ្ទះ (អាស្រ័យលើសំបុត្រ បញ្ជាក់ពីគ្រូពេទ្យ) កម្មករនិយោជិត នឹងទទួលប្រាក់បំណាច់ ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ របស់ពួកគេ គិតចាប់ពីថ្ងៃទី ២ បន្ទាប់ ពីថ្ងៃកើតហេតុ រហូតដល់មុខរបួស ជាសះស្បើយ។ បន្ថែមពីនេះ...