ភ្នំពេញ ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃររបបបេឡាសន្តិសុខសង្គម (ប.ស.ស.) ចំនួនពីរលើករួចមកហើយនោះ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បើកកិច្ចប្រជុំលើកទី៦ អាណត្តិទី១ ក្នុងការពិភាក្សាត្រួតពិនិត្យ អនុម័តសម្រេច លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាពលោក...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានទទួលចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ Astra Zeneca “COVISHIELD” រួចរាល់ហើយ ។ នេះគឺជាការស្ម័គ្រចិត្ត ក្នុងការទទួលចាក់វ៉ាក់សាំង...
រយៈពេលជាង ១ឆ្នាំហើយ គិតមកដល់ឆ្នាំ២០២១ នេះ ដែលជម្ងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង ដល់អាយុជីវិតពលរដ្ឋ នៅទូទាំងពិភពលោក បើទោះបីពេលនេះវ៉ាក់សាំង ចាក់ការពារត្រូវបានរកឃើញ ហើយនៅបណ្តា ប្រទេសមួយចំនួន បាននឹងកំពុង ចាក់ជូនពលរដ្ឋរបស់ខ្លួន ជាបន្តបន្ទាប់ទៅហើយ យ៉ាងណាក៏ដោយ ប៉ុន្តែដើម្បីធានាបាន នូវសុខភាពរឹងមាំ រួចផុតនៃការឆ្លងនូវជម្ងឺ ដ៏កាចសាហាវមួយនេះ អង្គការសុខភាពពិភពលោក (WHO)...
សេចក្តីជូនដំណឹង ស្តីពីការផ្អាកធ្វើប័ណ្ណសមាជិក ប.ស.ស. ជាបណ្តោះអាសន្ត នៅតាមបណ្តារាជធានីខេត្ត មួយចំនួនដូចមានចែង ក្នុងសេចក្តីជូនដំណឹងខាងក្រោម
នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោក ស៊ុំ សោភ័ណ នាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី “ការគ្រប់គ្រង និងការត្រួតពិនិត្យប្រតិបត្តិការសន្តិសុខសង្គម” តាមរយៈប្រព័ន្ធវីដេអូ (video conference) ដែលដឹកនាំ និងសម្របសម្រួល ដោយ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋន ក្រុមប្រឹក្សាជាតិ គាំពារសង្គម។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងក្នុងការប្រមូលធាតុចូល និងមតិយោបល់ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី“ការគ្រប់គ្រង និងការត្រួតពិនិត្យ ប្រតិបត្តិការសន្តិសុខសង្គម” ដើម្បីឲ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ គាំពារសង្គម, តំណាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO), តំណាងសហព័ន្ធនិយោជក, សមាគមពាណិជ្ជកម្មកម្ពុជា ( CAMFEBA), និងតំណាងកម្មករនិយោជិត៕
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស.នេះ ត្រូវបានលើកយកមក ប្រជុំពិភាក្សាបន្តលើកទី២នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ដែលមានវត្តមានចូលរួមពីមន្ត្រីជំនាញសំខាន់ៗផងដែរ។ លោក អ៊ុក សមវិទ្យា...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាប្រធានក្រុមការងារ បច្ចេកទេសគម្រោង SPIN តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម និងថ្នាក់ដឹកនាំ នៃការិយាល័យជំនាញ ប.ស.ស. បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា...
គណៈកម្មការ និងអនុគណៈកម្មការ បច្ចេកទេស ប.ស.ស. ប្រជុំពិភាក្សា កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមទូរស័ព្ទដៃនេះ ដឹកនាំដោយ លោក ស៊ុំ សោភ័ណ នាយករង ប.ស.ស. ដែលប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលប្រជុំធំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ...
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សា វេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គមនេះ ប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅសាលប្រជុំធំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ។ ថ្លែងទៅកាន់អង្គប្រជុំ លោកអគ្គនាយក ប.ស.ស. បានណែនាំដល់ក្រុមការងារ បច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ក្នុងការពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. និងដើម្បីកំណត់ អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វពលភាព របស់សមាជិក ប.ស.ស. មានលក្ខណៈច្បាស់លាស់ មុនដាក់ឆ្លងក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ពិនិត្យអនុម័តសម្រេច ឱ្យស្របទៅតាម គោលនយោបាយជាតិ គាំពារសង្គមកម្ពុជា ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ។ សូមបញ្ជាក់ថា បើយោងតាមមាត្រា៤៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានចែងថាក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. មានតួនាទី ត្រួតពិនិត្យ តាមដាន ការអនុវត្តកិច្ចព្រមព្រៀង របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ហើយការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា វេជ្ជសាស្រ្តនៃ ប.ស.ស. នេះ គឺត្រូវកំណត់ដោយអនុក្រឹត្យ៕
ជំនួបត្រីភាគីនេះ ផ្តោតសំខាន់ ទៅលើការពិនិត្យសមិទ្ធិលទ្ធភាព ពង្រីកបណ្តាញកម្មករនិយោជិត ក្នុងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងបន្តផ្សព្វផ្សាយគម្រោង SGRA ទៅដល់ខេត្ត ជាគោលដៅចំនួន ២ គឺខេត្តសៀមរាប និងក្រុងព្រះស៊ីហនុ និងផ្តោតជាពិសេស ទៅលើគម្រោងផ្សព្វផ្សាយ ពីការបង្កើតប្រព័ន្ធមូលដ្ឋាន នៃការជួយគ្នាទៅវិញទៅមក ក៏ដូចជាគម្រោងរៀបចំ Toolkit ដើម្បីផ្តល់ព័ត៌មានសំខាន់ៗ ដល់កម្មករនិយោជិត...