ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន និងបច្ចុប្បន្នភាពការងារ ជំនាញនាព្រឹកនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ប.ស.ស. បានអនុវត្តប្រកបដោយជោគជ័យរួចទៅហើយ នូវរបបសន្តិសុខសង្គមចំនួន២ គឺ (១) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីពីជម្រើសកំណែ ទម្រង់របបប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគ បានលើកឡើងថាកំណែទម្រង់របបប្រាក់សោធន សម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ គឺដើម្បីគាំទ្រ ដល់ការអភិវឌ្ឍរបស់ ប.ស.ស. និងការអនុវត្តប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ តាមរយៈការកសាងសមត្ថភាព និងការផ្លាស់ប្តូរចំណេះដឹង ដែលនឹងបំពេញការងារដទៃទៀត របស់អង្គការអន្តរជាតិ ខាងការងារ (ILO) ស្តីពីកិច្ចគាំពារសង្គម។ តាមរយៈគម្រោងផែនការ ពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ លោកអគ្គនាយក ប.ស.ស. បានបញ្ជាក់ឲ្យដឹងថា កន្លងមក ប.ស.ស. បានទទួលវគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញចំនួន ៣ដង ក្នុងឆ្នាំ២០២១ ពីអង្គការអន្តរជាតិខាងការងារ (ILO) ពាក់ព័ន្ធទៅនឹងផ្នែកវិនិយោគមូលនិធិសន្តិសុខសង្គម និងការគណនាវាយតម្លៃហានិភ័យហិរញ្ញវត្ថុ ការគ្រប់គ្រងទិន្នន័យ សម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្ត្រវិនិយោគ ធៀបនឹងការគណនា វាយតម្លៃហានិភ័យហិរញ្ញវត្ថុ ធៀបនឹងការគ្រប់គ្រង ហិរញ្ញវត្ថុផងដែរ ។ គួរបញ្ជាក់ថា ក្នុងកិច្ចសហការដ៏ល្អជាមួយ ប.ស.ស. កន្លងមក និងយោងតាមស្មារតី នៃអង្គប្រជុំខាងលើ អង្គការអន្តរជាតិខាងការងារ(ILO) បានស្នើសុំពិភាក្សាបន្ថែម ជាមួយក្រុមការងារ ប.ស.ស. ជាពិសេសជាមួយ លោកអគ្គនាយក ប.ស.ស. ដើម្បីឈ្វេងយល់នូវការគាំទ្រ ដែល ប.ស.ស. ត្រូវការពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងស្នើសុំការឯកភាព ពាក់ព័ន្ធនឹងផែនការ ការងារខាងលើ និងផែនការការងារលម្អិត សម្រាប់ការបណ្តុះបណ្តាល ពាក់ព័ន្ធនឹងការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ មុនពេលឈានដល់ ការអនុវត្តផែនការ ការងារខាងលើនេះ។ ឆ្លៀតក្នុងឱកាសជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានស្នើសុំអង្គការអន្តរជាតិ ខាងការងារ (ILO) ក្នុងការផ្តល់អ្នកប្រឹក្សាយោបល់ ដើម្បីជួយដល់ដំណើរការ រៀបចំផែនការ សកម្មភាពលម្អិត នៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ICT) ថ្មី នៃគម្រោងទំនើបភាវូបនីយកម្ម ដំណាក់កាលទី២ របស់ ប.ស.ស. ផងដែរ។ សូមបញ្ជាក់ជូនថា កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីទ្វេភាគីរវាងតំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃប.ស.ស. សរុបប្រមាណជាង ១០រូប៕
ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំមន្រ្តីបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមស្សរីករាយជាអនេក និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត នៅក្នុងឱកាសដែល សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ការទទួលបានពានរង្វាន់សន្តិភាពដ៏អស្ចារ្យមួយនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត និងពិតជាបានឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះវីរភាព...
ភ្នំពេញ៖ ក្នុងឱកាសអង្គសន្និបាត បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ដែលបានអនុវត្តការងារកន្លងមក ក្នុងការបម្រើសេវាសង្គមជូនដល់សមាជិក ប.ស.ស. របស់ខ្លួន ប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន លទ្ធផលល្អប្រសើរ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ជាមួយគ្នានឹងការថ្លែង ឡើងខាងលើនេះផងដែរ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកទាំងអស់ នៃ ប.ស.ស. ដែលបានសហការ ខិតខំបំពេញការងារ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងអង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ រហូតទទួលបានសមិទ្ធផលយ៉ាងគាប់ប្រសើរ នាពេលនេះ ដែលបានរួមចំណែកគ្រប់សកម្មភាព ក្នុងការពង្រឹង និងអភិវឌ្ឍន៍យ៉ាងសកម្ម លើវិស័យសន្តិសុខសង្គមកម្ពុជា និងជាផ្នែកដ៏ធំក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងគោលនយាបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសសន្និបាតនេះដែរ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងបញ្ជាក់ថា៖បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ ។ ក្នុងនោះសម្រាប់វិស័យឯកជន បានចុះបញ្ជីសរុបចំនួន ១៧៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨នាក់ និងផ្នែកថែទាំសុខភាព ចំនួន ១៤ ៦៨៩សហគ្រាស មានសមាជិកចំនួន ២ ៣០៥ ៩៥៨នាក់។ ចំណែកវិស័យសាធារណៈ បានចុះបញ្ជីផ្នែកថែទាំសុខភាព សរុបចំនួន ៣៨ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០នាក់ និងផ្នែកហានិភ័យការងារ ចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២នាក់។ លោកអគ្គនាយក បានថ្លែងបន្ថែមទៀតថា៖ ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ប.ស.ស. បានអនុវត្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិត ជាស្រី្ដនៅពេលសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធ សរុបជាទឹកប្រាក់ចំនួន ២៦.២២ ប៊ីលានរៀល និងផ្ដល់តាវកាលិកជូនសមាជិករបស់ខ្លួន ចំពោះផ្នែកហានិភ័យការងារ សរុបជាទឹកប្រាក់ចំនួន ១០.៦៨ប៊ីលានរៀល និងផ្នែកថែទាំសុខភាព សរុបជាទឹកប្រាក់ចំនួន ១៥៦.២០ ប៊ីលានរៀលផងដែរ។ គួររំលឹកឱ្យដឹងផងដែរថា៖ ប.ស.ស. ធ្លាប់បានទទួលពានរង្វាន់ចំនួន ៥លើករួចមកហើយពី ប្រធានសមាគមសន្ដិសុខសង្គមអាស៊ាន(ASSA) ដែលក្នុងនោះរួមមាន៖ លើកទី១៖ ពានរង្វាន់អង្គភាពឆ្នើម ក្នុងការអនុវត្ត របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឆ្នាំ២០១៥ ។ លើកទី២៖ ពានរង្វាន់ផ្តើមស្តីពីការគ្របដណ្តប់ផ្នែកធានារ៉ាប់រង សន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅឆ្នាំ២០១៦ ។ លើកទី៣៖ ទទួលបានពានរង្វាន់ស្តីពីការផ្តល់សេវាល្អ សម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នៅឆ្នាំ២០១៨ ។ លើកទី៤៖ ពានរង្វាន់ស្តីពីការ ផ្តល់សេវាសាធារណៈ រ៉ាប់រងសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៩ និងលើកទី៥៖ ពានរង្វាន់អង្គភាពឆ្នើមលើការពង្រីក របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គល នៃវិស័យសាធារណៈ នៅឆ្នាំ២០២១។ សូមបញ្ជាក់ថា ៖ អង្គសន្និបាតខាងលើ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណជា២០០នាក់ទាំងការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូអនឡាញ (Zoom Meeting)៕
ភ្នំពេញ៖ ដើម្បីឆ្លើយតបក្នុងការផ្តល់សេវា ស្តារនីតិសម្បទាឲ្យទាន់ពេលវេលា ស្របទៅនឹងតម្រូវការជាក់ស្ដែង លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានថ្លែងទៅកាន់ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា ត្រូវបន្ដតាមដាន និងប្រមូលព័ត៌មានពិការភាព គ្រោះថ្នាក់ ឬជំងឺផ្សេងៗ របស់សមាជិក ប.ស.ស. ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង...
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយទទួលបានការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសធ្វើបទសម្ភាសន៍ និងពិគ្រោះយោបល់ ជាមួយអង្គការអន្តរជាតិខាងការងារ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃនេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាង ប្រកាសចំនួន២ គឺសេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ ស្ដីពីការងារ និងសេចក្តីព្រាង ប្រកាសស្ដីពីបែបបទ...
ភ្នំពេញ ៖ គណៈកម្មាធិការគណបក្សមូលដ្ឋាន នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន នៃ ប.ស.ស. និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ចំនួនបី គឺសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗលើគេហទំព័ររបស់បេឡាជាតិ សន្ដិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំប្រកាសសមាសភាព ក្រុមការងារផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗ របស់បេឡាជាតិសន្ដិសុខសង្គម...