ភ្នំពេញ៖ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងកំពុងធ្វើឲ្យប្រជាជន តាមបណ្តាប្រទេសមួយចំនួន លើសកលលោក នូវតែមានការភ័យខ្លាច ពីការឈឺស្លាប់ដោយសារការឆ្លងរីករាលដាល នូវជំងឺដ៏កំណាចមួយនេះ មិនថាប្រទេសនោះធំ តូច មានក្រនោះឡើយ។ នេះបើតាមអនុសាសន៍លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម បានថ្លែងឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងដាក់ចេញនូវផែនការ អនុវត្តការងារបន្តជាមួយថ្នាក់ដឹកនាំនាយកដ្ឋាននិងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់នៃ ប.ស.ស. នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គមបានថ្លែងបញ្ជាក់ថា៖ យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ មានមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត ចាក់ស្រោចវ៉ាក់សាំងជូនពលរដ្ឋទូទាំងប្រទេស ដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ រហូតកម្ពុជាទទួលបានជោគជ័យ និងបានកំពុងដាក់ឲ្យបើកដំណើរការឡើងវិញ លើគ្រប់វិស័យផងដែរ។ លោកប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ដូច្នេះក្នុងនាមយើងជាអ្នកបម្រើសេវា ជូនប្រជាជនពិសេស សមាជិករបស់ខ្លួន ទាំងថ្នាក់ដឹកនាំមន្រ្តី បុគ្គលិកទាំងអស់ ពិតជាមានកិត្តិយសនិងមិនអាចភ្លេចពីការដឹងគុណបំផុត ចំពោះមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃខ្ពង់ខ្ពស់បំផុតនៃយើងបានឡើយ ។ ឆ្លើយតបទៅនិងគុណូបការគុណដ៏ថ្លៃថ្លានេះ យើងទាំងអស់គ្នាគប្បី ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្រមសីលធម៌ល្អ ក្នុងការដឹកនាំអនុវត្តការងារ ប្រកបដោយភាពទន់ភ្លន់ ម៉ឺងមាត់ ក្នុងការបំពេញកិច្ចការ ដោយធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ និងបានអំពាវនាវឲ្យមន្ត្រី និងបុគ្គលិក បន្តរស់នៅតាមគន្លងប្រក្រតីថ្មី ដោយត្រូវគោរពអនុវត្ត នូវវិធានសុខាភិបាល ក្រោមការដាក់ចេញ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ពិសេសត្រូវអនុវត្តនូវវិធាន៣ការពារ និង ៣កុំ ឲ្យបានជាប់ជានិច្ច ក្នុងន័យរួមចំណែកទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តីបុគ្គលិក ប.ស.ស. គ្រប់នាយកដ្ឋាន និងគ្រប់សាខាទាំងអស់ត្រូវបន្តពន្លឿនការដោះស្រាយបញ្ហាផ្សេងៗដែលនៅសេសសល់ក្នុងឆ្នាំចាស់ឲ្យអស់។ ក្នុងនោះការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសការផ្តល់ការសម្របសម្រួលឲ្យទាន់ពេលវេលាចំពោះបងប្អូនដែលជាសមាជិក ប.ស.ស. ពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខាប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង១០០នាក់ ទាំងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) និងដោយផ្ទាល់៕
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ បច្ចេកទេស នៃគម្រោងSPIN តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា គម្រោង SPIN របស់អង្គការហ្រ្គេត (GRET) បានចូលរួមយ៉ាងសំខាន់...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាពកូវីដ-១៩ នៅកម្ពុជា មានការថមថយ និងបានបើកដំណើរការឡើងវិញ គ្រប់វិស័យ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានចុះប្រជុំផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកលើកដំបូងរបស់ខ្លួន ជូនដល់អ្នកបើកបរ រថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិត សរុបប្រមាណជិត ២០០នាក់ នៅរោងចក្រ CAMBO...
ភ្នំពេញ៖ លោក ប៉ុក វណ្ណថាត ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន នៃ ប.ស.ស. ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមការងារទប់ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន (ទ.ស.ប.ក) បានបើកកិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីស្ថានភាព នៃជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។ លោកប្រធានក្រុមការងារ បានឱ្យដឹងទៀតថា បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាល នៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន(ទ.ស.ប.ក) នៅតែបន្តសកម្មភាព អនុវត្តកិច្ចការងាររបស់ខ្លួន ដោយនៅក្នុងឆ្នាំ២០២១នេះ មានករណីកម្មករនិយោជិត សន្លប់សរុបចំនួន ៣រោងចក្រ មានកម្មករនិយោជិត សរុបចំនួន ៣៨នាក់ ស្រី ៣៨នាក់ ដែលភាគច្រើន នៃកម្មករនិយោជិត ដួលសន្លប់ដោយផ្តើមចេញពី កម្មករនិយោជិតសន្លប់ម្នាក់ ឬពីរនាក់ប៉ុណ្ណោះ បន្ទាប់មកមានកម្មករនិយោជិត បានដួលសន្លប់តៗគ្នា ដែលគេហៅថា ជាជំងឺស្នេហ៍ហ្វូង។ យោងតាមរបាយការណ៍របស់ ក្រុមការងារ ទ.ស.ប.ក បានបង្ហាញឱ្យឃើញថា៖ តាមរយៈការសិក្សាស្រាវជ្រាវទៅលើករណីកម្មករនិយោជិត ដួលសន្លប់កន្លងមក ឃើញថាមូលហេតុចម្បងៗ ដែលបណ្តាលឲ្យមាន ករណីសន្លប់កើតមានឡើង គឺបណ្តាលមកពី (១). បញ្ហាគីមី (២). បញ្ហារូបសាស្រ្ត (៣). បញ្ហាជីវសាស្ត្រ (៤). បញ្ហាចិត្តសាស្រ្តសង្គម (៥). បញ្ហាមេកានិច (៦). បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ និង (៧). បញ្ហាការងារបន្ថែមម៉ោងជាដើម។ ក្នុងចំណោមបញ្ហាទាំងអស់ ដែលក្រុមការងារ បានស្វែងរកឃើញខាងលើនេះ គឺបញ្ហាចិត្តសាស្ត្រសង្គម បញ្ហារូបសាស្រ្ត និងបញ្ហាជីវសាស្រ្ត មានភាគរយខ្ពស់ជាងគេ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមលោក លោកស្រី ជាសមាជិកសរុប ប្រមាណជាង ១០រូប៕
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីបែបបទនៃការអនុវត្ត យន្តការសម្របសម្រួល នៃបេឡាជាតិសន្តិសុខសង្គម ក្រោមការចាត់តាំង ពីសំណាក់លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារប្រជុំពិភាក្សា កែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានថ្លែងថា៖ ជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈម ដែលយើងគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ ប៉ុន្ដែទន្ទឹមនឹងនេះបញ្ហាគ្រោះថា្នក់ចរាចរណ៍ គឺជាបញ្ហាប្រឈមសំខាន់ ដែលគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម ក្រោមការចាត់តាំងពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើបទបង្ហាញស្តីពី “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” ជូនដល់តំណាងអង្គការ ស្ថាប័នចំនួន ៣០ផ្សេងគ្នា ឆ្លើយតបតាមការស្នើសុំ...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. និងជាសមាជិក គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញចូលរួមប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញ ស្ដីពីការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធនាភិបាល សន្ដិសុខសង្គម នៃបេឡាជាតិសន្ដិសុខសង្គម ។ នៅក្នុងកិច្ចប្រជុំខាងលើ លោកអគ្គនាយករងបានថ្លែងថា៖ ក្នុងនាមជាប្រតិបត្តិករសន្តិសុខសង្គម បច្ចុប្បន្ន ប.ស.ស. បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះ ។ បន្ថែមពីនេះទៀត ប.ស.ស. បានសិក្សារៀបចំបទដ្ឋានគតិយុត្ដ និងយន្ដការពាក់ព័ន្ធផ្សេងៗ រួចជាស្រេច ដើម្បីឲ្យការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ នៅពេលដែលដាក់ឲ្យដំណើរការ ។ ក្នុងកិច្ចប្រជុំនោះដែរ លោកអគ្គនាយករង បានថ្លែងបន្ថែមថា៖ បន្ទាប់ពីអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ចូលជាធរមាន ប.ស.ស. ក៏បានធ្វើការផ្សព្វផ្សាយ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ដល់តំណាង GMAC តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជា តំណាងអង្គកាសង្គមស៊ីវិល ព្រមទាំងតំណាងសហគ្រាស គ្រឹះស្ថាន នានា ជាច្រើនលើកមកហើយ ដែលមានអ្នកចូលរួម សរុបប្រមាណជាង ១ ០០០នាក់។ បន្ថែមពីនេះ ប.ស.ស. ក៏បានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមជាច្រើន ក្នុងន័យដើម្បីបង្កើនការយល់ដឹង ទៅដល់សមាជិកដែលជាគោលដៅ គឺសំដៅដល់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ នេះតែម្ដង។ លោក ក៏បានបញ្ជាក់ថា៖ ដោយស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ បានធូរស្រាល ទន្ទឹមនឹង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបើកប្រទេសឡើងវិញ លើគ្រប់វិស័យផងដែរ នេះជាឱកាសដ៏ល្អមួយក្នុងការដាក់ឲ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង ដើម្បីការពារហិរញ្ញវត្ថុ ពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យ ចំពោះប្រជាជនដែលបានចូលរួម ក្នុងរបបប្រាក់សោធន ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម សរុបប្រមាណជាង ២០នាក់ ៕
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បានដឹកនាំមន្រ្តីបច្ចេកទេសជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «បេសកកម្មរៀបចំ គម្រោងសម្រាប់ព្រំដែន សុខុមាលភាពមហាអនុតំបន់មេគង្គ និង ហិរញ្ញប្បទានសុខភាព ជនទេសន្តរប្រវេសន៍» ។ យោងតាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ត្រូវបានសិក្សាសមិទ្ធិលទ្ធភាព ក្រោមការឧបត្ថម្ភគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពង្រីកវិសាលភាព គម្រោងមួយនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៅលើការប្រើប្រាស់ សេវាថែទាំសុខភាពសម្រាប់ពលករទេសន្តរប្រវេសន៍ ក៏ដូចជាប្រជាជនទូទៅ នៅតាមព្រំដែន។ តាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិនេះដដែល បានឱ្យដឹងទៀតថា៖ កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធ្លាប់បានផ្ដល់ជំនួយបច្ចេកទេសផងដែរ ទៅលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជាដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គមជាដើម។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញដោយមានការចូលរួមពីទ្វេភាគីរវាង ប.ស.ស. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណជាង ១០ រូប ៕