ព័ត៌មានអន្តរជាតិ
យូអិន បោះឆ្នោតគាំទ្រឲ្យបញ្ចប់ រាល់ការផ្គត់ផ្គង់អាវុធទាំងអស់ ទៅឲ្យមីយ៉ាន់ម៉ា
បរទេស៖ នៅថ្ងៃអង្គារនេះ បណ្តាប្រទេសជាសមាជិក របស់មហាសន្និបាតអង្គការ សហប្រជាជាតិបានឈានទៅដល់ ការបោះឆ្នោតសម្រេចជារួមមួយ ដែលជាសេចក្តីព្រាង ដំណោះស្រាយចំពោះបញ្ហា នៃប្រទេសមីយ៉ាន់ម៉ា និងដោយមើលឃើញដែរថា មិនមានភាគីជំទាស់នោះឡើយ។ ដំណោះស្រាយជាបន្ទាន់ ដែលការបោះឆ្នោតបានទទួននោះ គឺបញ្ចប់ទាំងអស់នូវការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសមីយ៉ាន់ម៉ាទាំងប្រយោល ឬមិនប្រយោលក្តីហើយបានស្នើជាថ្មី ឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការលុបឲ្យបាននូវការប្រើប្រាស់ អំពើហិង្សាទៅលើពលរដ្ឋ ដែលជាបាតុករដោយសន្តិភាព និងធ្វើតាមការចង់បានរបស់ពួកគេ ចំពោះបញ្ហានយោបាយមួយនេះ។...