ព័ត៌មានជាតិ
ទូតចិន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុធ្វើរួច កម្ពុជានឹងបញ្ចប់ប្រវត្តិសាស្ដ្រ ដែលមិនធ្លាប់មានផ្លូវល្បឿនលឿន
ភ្នំពេញ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រោយពីផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់ហើយនោះ កម្ពុជានឹងបញ្ចប់ប្រវត្តិសាស្ដ្ររបស់ខ្លួន ដែលមិនធ្លាប់មានផ្លូវល្បឿនលឿន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា ផ្អែកតាមប្រភពព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងតែបន្តឆ្ពោះដំណើរទៅមុខយ៉ាងរលូន។...