ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកចរាចរ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ដែលកំពុងជន់លិច ដោយសារទឹកភ្លៀង
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្ដោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា មកដល់ម៉ោង១៦៖១៥នាទី ថ្ងៃទី១២ កក្កដា នេះ...