ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ឈរជើង តាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន ចំណុចប៉ុស្ថិ៍នគរបាលការពារ ព្រំដែនគោកលេខ៨១៧ (គីឡូ៩) បានឃាត់ពលករខ្មែរឆ្លងដែនមកពីប្រទេសថៃចំនួន ៧នាក់ (ស្រី២នាក់រួមទាំងក្មេងប្រុសម្នាក់ផង) ដែលគេចវេះមិនព្រមចូល ធ្វើចត្តាឡឺស័កស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ាស្រុកសំពៅលូន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១។ សមត្ថកិច្ចបញ្ជាក់ថា ពលករទាំង ៧នាក់ ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្តតូយ៉ូតា ១បាំង ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡឺស័ក...
ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍ របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន ២៣នាក់ និងកុមារ២នាក់ ដែលបានមកធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងធ្វើដំណើរទៅដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើង យន្តហោះលេខSQ5008 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៥និង៣៥នាទីល្ងាចនេះ។ បើតាមការបញ្ជាក់បន្ថែមរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ កុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខ្មែរខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។ នេះបើតាមការចុះផ្សាយ របស់រដ្ឋបាលខេត្តបាត់ដំបង។ លោកថា “បើគ្រាន់តែចង់មកលេងស្រុកកំណើត...
ភ្នំពេញ ៖ កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង សហការជាមួយកម្លាំងជំនាញ ពាក់ព័ន្ធក្នុងស្រុកសំពៅលូន បានធ្វើការស្ទាក់ចាប់បាន រថយន្តហាយឡេនឌ័រ មួយគ្រឿង ដឹកពលករខ្មែរ៧នាក់ ដែលទើបលួចធ្វើដំណើរកាត់ព្រៃ ឆ្លងដែនពីប្រទេថៃ និងប្រុងគេចខ្លួន ពីការធ្វើចត្តាឡីស័ក ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីព្រឹកនៅថ្ងែទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិ...
កោះកុង៖ ពលករចំណាកស្រុកចំនួន ៣១នាក់ ត្រូវបានមន្ទីរសុខាភិបាលខេត្តកោះកុង អនុញ្ញាត្តិឲ្យវិលទៅស្រុកកំណើតវិញ ក្នុងរដូវចូលឆ្នាំប្រពៃណីចិន ដោយមានការជូនដំណើរក្រោមវត្តមានលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលបានប្រសាន៍ថា...
ភ្នំពេញ៖ គណៈកម្មការផ្ដល់ភាព ស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវឯកសារ និងសេវាគាំទ្រចាំបាច់នានា ជូនដល់ពលករកម្ពុជា ដែលមិនមានឯកសារគ្រប់គ្រាន់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សូមជម្រាបថា យោងតាមរបាយការណ៍នៃ ការធ្វើការជំរឿនរបស់អាជ្ញាធរថៃ គិតត្រឹមថ្ងៃថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករកម្ពុជា ចំនួន ១២៦,១៧២...