ពិភពលោកនាសព្វថ្ងៃនេះ គឺពោរពេញទៅដោយភាព មិនប្រាកដប្រជា តែមនុស្សជាតិចង់បាន អនាគតដ៏ត្រចះត្រចង់មួយ។ មនុស្សជាតិក៏កំពុងស្ថិតនៅក្នុង សម័យកាលដែលពោរពេញ ទៅដោយបញ្ហាប្រឈម និងការកើនឡើងនូវហានិភ័យជាច្រើន។ កំណើនសេដ្ឋកិច្ច ជាសកលមានភាពយឺតយ៉ាវ ផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុ នៅតែបន្តកើតមាន ហើយគម្លាតនៃការអភិវឌ្ឍ ក៏កាន់តែរីកធំឡើង។ ជម្លោះប្រដាប់អាវុធកើតឡើងជារឿយៗ។ ផ្នត់គំនិតរបស់សង្គ្រាមត្រជាក់ និងនយោបាយឯកតោភាគី របស់មហាអំណាចនៅតែមាន។ ការគម្រាមកំហែងដល់ សន្តិសុខពិភពលោក អំពើភេរវនិយម...
យប់ថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងស្ទូឌីយោផ្សាយផ្ទាល់ លក់ទំនិញតាមអនឡាញពិសេស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ របស់ APP ព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គ្រាប់ pine nuts អាហ្វហ្កានីស្ថានចំនួន ១២ម៉ឺនកំប៉ុងត្រូវបានលក់ដាច់ ទាំងអស់ក្នុងរយៈពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ។ ដំណឹងនេះរហូតដល់បានបណ្តាលឱ្យ មានការចាប់អារម្មណ៍និងពិភាក្សា យ៉ាងច្រើនលើបណ្តាញទំនាក់ទំនង...
នៅវេលាយប់ថ្ងៃទី ៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះក្រោមប្រធានបទ«សូមឱ្យវាយោនៃការបើកទូលាយញ៉ាំ ឱ្យពិភពលោកមានភាពកក់ក្តៅ»តាមប្រព័ន្ធវីដេអូ ។ សុន្ទរកថាគន្លឹះលើកនេះបានវិភាគយ៉ាងស៊ីជម្រៅ នូវនិន្នាការទូទៅនៃសកលភា វូបនីយកម្មសេដ្ឋកិច្ចនិងបូកសរុបពីសមិទ្ធផលដែលប្រទេសចិន ទទួលបានចាប់តាំងពីការ ចូលជាសមាជិកអង្គការ WTO រយៈពេល ២០ ឆ្នាំមក និងអំពាវនាវឱ្យប្រទេសនានារួមគ្នា កសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ដើម្បីធ្វើឱ្យវាយោនៃការបើកទូលាយ ផ្តល់ភាពកក់ក្តៅដល់ ពិភពលោកទាំងមូល ។ ការបើកទូលាយជាសញ្ញាសម្គាល់ ដ៏ច្បាស់លាស់របស់ប្រទេសចិន ក្នុងសម័យទំនើប -ឆ្នាំ ២០២១ ជាខួបលើកទី ២០ ដែលចិនបានចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក(WTO)។ រយៈពេល ២០ ឆ្នាំកន្លងទៅនេះ ពន្ធគយសរុបរបស់ប្រទេសចិនបានធ្លាក់ចុះពី 15.3% ដល់ត្រឹម 7.4% ដែលទាបជាងអាត្រា 9.8% ដែលបានសន្យាក្នុងពេលចូលជាសមាជិក...
កិច្ចប្រជុំដំណាក់កាលទីមួយ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» របស់អង្គការសហប្រជាជាតិ (ហៅកាត់COP15) បានប្រារព្ធធ្វើនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនពីថ្ងៃទី ១១ ដល់ ១៥ ខែតុលាឆ្នាំ ២០២១ នេះ ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី-រួមគ្នាកសាងសហគមន៍ រួមជីវិតនៃភពផែនដី» ដែលនឹងផ្តោតសំខាន់លើ ការកំណត់ក្របខ័ណ្ឌជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ ២០២០ កំណត់ទិសដៅជីវចម្រុះជាសកល ឆ្នាំ២០២១-២០៣០...
សេអ៊ូល៖ ប្រភពបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលផ្លោងឆ្លងទ្វីប (SLBM) ពីនាវាមុជទឹកថ្មី ដើម្បីក្លាយជាប្រទេសទី៨ របស់ពិភពលោក ដែលមានអាវុធនេះ។ ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) បានធ្វើតេស្តបាញ់មីស៊ីល SLBM ចេញពីនាវាមុជទឹក Dosan Ahn Chang-ho កាលពីសប្តាហ៍មុន បន្ទាប់ពីការបាញ់បង្ហោះដោយ ជោគជ័យពីក្រោមទឹកកាលពីខែមុន នេះបើយោងតាមប្រភពយោធា។...
ញូវយ៉ក៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងលើស ២០០ លាននាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំនួនករណីឆ្លងសកលលោក មានចំនួន ២០០,០១៤,៦០២ ដោយមានអ្នកស្លាប់ចំនួន ៤,២៥២,៨៧៣ នាក់នៅទូទាំងពិភពលោក នេះបើយោងតាមការបង្ហាញ ទិន្នន័យដោយប្រភពខាងលើ។ សហរដ្ឋអាមេរិក បានរាយការណ៍ពីករណីឆ្លងចំនួន...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា កម្ពុជា ជាប្រទេសបោះជំហានទៅមុខ ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវការលើកកម្ពស់កិច្ចការពារកុមារ ទាំងកម្ពុជា និងពិភពលោក ផងដែរ។ ក្នុងពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បី បង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ...
បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានស្នើសុំចូលរួមក្នុងដំណើរការ ផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងការពារជំងឺកូវីដ-19 ដោយសាងសង់រោងចក្រ ផលិតវ៉ាក់សាំងក្នុងស្រុក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅឯកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត ជាមួយអ្នកតំណាងនៃ យន្តការទទួលវ៉ាក់សាំងសកល Covax កាលពីថ្ងៃចន្ទ លោក Nguyen Thanh...
យូអិន៖ មេដឹកនាំពិភពលោក ត្រូវបានគេជូនដំណឹង អំពីវិសមភាពយ៉ាងជ្រាលជ្រៅ ក្នុងការទទួលបាន វ៉ាក់សាំងជំងឺកូវីដ- ១៩ រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ ហើយបានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹង ប្រែងជាបន្ទាន់ ដើម្បីធានាការទទួលបានវ៉ាក់សាំង ប្រកបដោយ សមធម៌ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិស្តីពី សមធម៌វ៉ាក់សាំងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការ សហប្រជាជាតិ ECOSOC។ នៅក្នុងសេចក្តីថ្លែងការណ៍...
បរទេស ៖ មេដឹកនាំពិភពលោកជាច្រើនរូប និងអង្គការសុខភាពពិភពលោក នៅថ្ងៃអង្គារនេះ បានស្នើឲ្យបង្កើតសន្ធិ សញ្ញាអន្តរជាតិថ្មី ដើម្បីត្រៀមរៀបចំ ឲ្យកាន់តែល្អប្រសើរឡើង សម្រាប់ជម្ងឺរាតត្បាតណាមួយ នាពេលអនាគត ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងលោក Charles...