ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានលើកសរសើរពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ភាពដឹកនាំរបស់សម្ដេចបានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ាតែម្តង ។ ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោនាថ្ងៃទី៥ ឧសភា ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងការគាំទ្រ...
Update: តុលាការ របបយោធាមីយ៉ាន់ម៉ា កាត់ទោស លោកស្រី ស៊ូជី ពីបទពុករលួយ ឲ្យជាប់គុក៥ឆ្នាំ នេះបើតាម AFP នៅមុននេះបន្តិច។ ប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយថា តុលាការរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ បានរកឃើញមេដឹកនាំស៊ីវិល ដែលត្រូវបានបណ្តេញចេញលោកស្រី Aung San Suu Kyi មានពិរុទ្ធពីបទពុករលួយ...
តូក្យូ ៖ ប្រធានថ្មី នៃអង្គការគាំទ្រ លទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា នៅប្រទេសជប៉ុន បានអំពាវនាវឱ្យប្រជាជន របស់ខ្លួនរួមគ្នា ដើម្បីរដ្ឋាភិបាលស្រមោល របស់ប្រទេសអាស៊ីអាគ្នេយ៍ ដែលបានបង្កើតឡើង បន្ទាប់ពីការធ្វើរដ្ឋប្រហារ ដោយយោធា កាលពីជាងមួយឆ្នាំមុន។ លោក Saw Ba Hla Thein ប្រធានការិយាល័យតំណាង ជប៉ុន សម្រាប់រដ្ឋាភិបាលរួបរួមជាតិ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងលោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់មីយ៉ាន់ម៉ា បានឯកភាព ធ្វើការរួមគ្នាក្នុងការជួយមីយ៉ាន់ម៉ា ឲ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ ដំណើរទស្សនកិច្ចការងារ ទៅកាន់មីយ៉ាន់ម៉ា ក្នុងថ្ងៃដំបូងពោរគឺថ្ងៃទី២១ មីនា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងរដ្ឋមមន្ត្រីសំខាន់ៗចំនួន ៣រូបទៀត ។ យោងតាមហ្វេសប៊ុក ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២១ មីនានេះ បាននិងកំពុងអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ឈានទៅដល់ការបញ្ចប់អំពើហិង្សា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា...
បរទេស៖ រុស្ស៊ីបានស្នើសុំជំនួយយោធា និងសេដ្ឋកិច្ចសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យប៉ុន្មានម៉ោងបន្ទាប់ពីសេតវិមានបានព្រមានថា រដ្ឋាភិបាលទីក្រុង ប៉េកាំងនឹងប្រឈមមុខនឹង “ផលវិបាក” យ៉ាងធ្ងន់ធ្ងរ ប្រសិនបើចិនជួយទីក្រុងម៉ូស្គូឱ្យគេចចេញពីទណ្ឌកម្ម។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រុស្ស៊ីបានស្នើសុំសម្ភារៈយោធា និងជំនួយពីសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺចិន។ ទីក្រុងមូស្គូក៏បានស្នើសុំជំនួយសេដ្ឋកិច្ចពីទីក្រុងប៉េកាំង ប្រឆាំងនឹងការដាក់ទណ្ឌកម្មដ៏អាក្រក់ ដែលបានដាក់ប្រឆាំងនឹងខ្លួនដោយប្រទេសលោកខាងលិចភាគច្រើន ដោយដកស្រង់សម្តីមន្ត្រីអនាមិកម្តងទៀត។...
ភ្នំពេញ៖ ងាកចេញពីសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីបន្តិច ដោយមកចាប់អារម្មណ៍លើបញ្ហាភូមាវិញម្តង គឺលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន បានថ្លែងដោយជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬភូមា នាពេលឆាប់ៗខាងមុខនេះ នឹងជួយបង្កើតបរិយាកាស អំណោយផលបន្ថែមទៀត ដើម្បីឲ្យមានការសន្ទនា ដោយសន្តិវិធីរវាងភាគីទាំងអស់ ក្នុងស្មារតីស្វែងរកសន្តិភាព និងប្រក្រតីភាពសម្រាប់...
ភ្នំពេញ៖ បន្ទាប់ពីមានការខ្វែងគំនិតគ្នា ទៅលើការដោះស្រាយ វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាឬភូមា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានចាត់ទុកចេតនា នៃការចង់កំចាត់កម្លាំងយោធាភូមាទាំងស្រុង ប្រៀបបានយកក្បាលបោល ទៅបុកជញ្ជាំង ដែលមានសុទ្ធតែដែកគោល។ ថ្លែងចេញពីក្នុង កម្មពិធីបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោបានមានប្រសាសន៍ថា “មិនមែនជារឿងទៅព្រឹកមកវិញល្ងាចនោះទេ...
ភ្នំពេញ ៖ លោក Fumio Kishida នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាកិច្ចខិតខំប្រឹងប្រែង បែបវិជ្ជមានបំផុត ក្នុងការដោះស្រាយស្ថានការណ៍។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ ការលើកឡើងពីសំណាក់នាយករដ្ឋមន្រ្តីជប៉ុនបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង...