បរទេស៖ប្រព័ន្ធផ្សព្វផ្សាយកណ្ដាលកូរ៉េ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃពុធនោះ គឺជាការតេស្តសាកល្បងប្រព័ន្ធមីស៊ីលដឹកតាមផ្លូវដែកថ្មី ដែលរចនាបង្កើតឡើង ជាអាវុធវាយបកយ៉ាងខ្លាំងក្លា ចំពោះកងកម្លាំងណាមួយ ដែលគម្រាមកំហែងដល់ប្រទេស។ មីស៊ីលនោះ បានហោះក្នុងចម្ងាយ៨០០គីឡូម៉ែត្រ នៅមុនពេលវាយប្រហារគោលដៅមួយ នៅក្នុងសមុទ្រក្បែរតំបន់ឆ្នេរខាងកើតរបស់ប្រទេសកូរ៉េខាងជើង នេះបើតាមការនិយាយរបស់កាសែតកូរ៉េខាងជើង KCNA។ កាលពីថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរកូរ៉េខាងត្បូងនិងជប៉ុន បាននិយាយថា ពួកគេបានប្រទះឃើញការបាញ់មីស៊ីលផ្លោងពីរគ្រាប់ពីកូរ៉េខាងជើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកុម្មុយនិស្តនេះ ធ្វើតេស្តគ្រូសមីស៊ីល ដែលអ្នកវិភាគនិយាយថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបា្ររព្ធធ្វើកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងសេអ៊ូល ស្របពេលមានក្តីព្រួយបារម្ភ ជុំវិញការបាញ់តេស្តមីស៊ីលថ្មីៗនេះ របស់កូរ៉េខាងជើង និងកិច្ចចរចាលុបបំបាត់ នុយក្លេអ៊ែជាប់គាំង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។ ជំនួបគ្នានេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី កូរ៉េខាងជើងបាននិយាយថា ខ្លួនទើបបានធ្វើតេស្តគ្រួសមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ យុទ្ធសាស្ត្រថ្មីមួយ បានយ៉ាងជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ...