បរទេស៖ ប្រទេសកូរ៉េខាងជើង បានបញ្ចេញរូបថតដែល ប្រទេសនេះនិយាយថា ថតបានពីការបាញ់មីស៊ីលដ៏ខ្លាំងបំផុត របស់ខ្លួនក្នុងរយៈពេល៥ឆ្នាំ ។ រូបភាពមិនធម្មតាដែលថតចេញពីលំហ បង្ហាញពីផ្នែកខ្លះនៃឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបញ្ជាក់នៅថ្ងៃចន្ទថា ខ្លួនបានធ្វើតេស្តមីស៊ីលផ្លោង រយៈចម្ងាយមធ្យម Hwasong-12 (IRBM)។...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ក្នុងទិសដៅឆ្ពោះទៅសមុទ្រជប៉ុន នៅព្រឹកថ្ងៃអាទិត្យនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន យ៉ុនហាប់ បានផ្សាយដោយដកស្រង់សំដី អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ថា ការបាញ់បង្ហោះមីស៊ីល ឆ្ពោះទៅសមុទ្រខាងកើត...
បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា វិបត្តិមីស៊ីលនុយក្លេអ៊ែ រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន គឺមិនអាចជៀសវាងរួចនោះទេ ដោយគ្មានវិធានការធានាដល់ ការអត់ធ្មត់និងភាព អាចព្យាករទុកមុនបាននោះ។ លោក Vladimir Ermakov ជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីមួយរូប បាននិយាយប្រាប់ថា ទីក្រុងមូស្គូបានគិតថា សហរដ្ឋអាមេរិក កំពុងតែត្រៀមធ្វើការដាក់ពង្រាយ មីស៊ីលវាយប្រហារក្នុងចម្ងាយខ្លី និងមធ្យម ទៅកាន់តំបន់អឺរ៉ុប...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លី ពីរគ្រាប់ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពព័ត៌មានពី JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបាន រកឃើញមីស៊ីលចំនួនពីរគ្រាប់ ដែលសន្មតថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលត្រូវបានបាញ់នៅជុំវិញទីក្រុង Hamhung ឆ្នេរសមុទ្រភាគខាងកើត របស់កូរ៉េខាងជើង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ ទើបបានបញ្ចប់កិច្ចព្រមព្រៀង ទិញយកប្រព័ន្ធមីស៊ីលបាញ់នាវា ពីប្រទេសឥណ្ឌា ក្នុងទំហំទឹកប្រាក់ជិត ៣៧៥លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក។ នៅក្រោមកិច្ចព្រមព្រៀង ដែលបានចរចាគ្នាជាមួយ រដ្ឋាភិបាលនៃប្រទេសឥណ្ឌានោះ ក្រុមហ៊ុន Brahmos Aerospace Private Ltd នឹងផ្តល់ប្រព័ន្ធបាញ់ចំនួន៣...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃសៅរ៍ថា ការបាញ់មីស៊ីលដែលត្រូវបាន រកឃើញនៅព្រឹកថ្ងៃសុក្រ ដោយយោធាកូរ៉េខាងត្បូង គឺជាសមយុទ្ធបាញ់ដោយកងវរសេនាធំ នៃមីស៊ីលដែលបាញ់ចេញពី តួរថភ្លើងរបស់កូរ៉េខាងជើង ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) កងវរសេនាធំនៅខេត្ត Pyongan ខាងជើង...
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃសុក្រនេះ បានបាញ់តេស្តសាកល្បង អាវុធចំនួនពីរ ដែលត្រូវគេប៉ាន់ស្មានថា ជាមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយខ្លី ហើយនេះគឺជាការបាញ់ តេស្តមីស៊ីលលើកទី៣ ក្នុងរយៈពេល ១០ថ្ងៃ។ ក្នុងសារអក្សរផ្ញើឲ្យអ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា មីស៊ីលនោះ គឺត្រូវបានបាញ់ចេញពីខេត្ត North Pyongan...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានជោគជ័យក្នុងការតេស្ត សាកល្បងចុងក្រោយនៃ ប្រព័ន្ធមីស៊ីលលឿនជាងសម្លេង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងង៊ុន អំពាវនាវឲ្យបន្តពង្រឹង សមត្ថភាពយោធារបស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការតេស្តសាកល្បង អាវុធកាលពីថ្ងៃអង្គារនោះ គឺត្រូវបានត្រួតពិនិត្យមើលដោយលោក គីម ជុងអ៊ុន...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់ អត្តសញ្ញាណមួយគ្រាប់ ចូលទៅក្នុងដែនទឹក ភាគខាងកើត។ ប្រភពពី JCS បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា គ្រាប់មីស៊ីលនេះត្រូវបានបាញ់ចូល ទៅក្នុងសមុទ្រខាងកើត ដោយមិនមានការនិយាយ លម្អិតបន្ថែមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពបានកត់សម្គាល់ ការសាកល្បងមីស៊ីលលើកទីពីរ...
បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា យោងតាមប្រភពពីការទូតបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិនឹងជួបប្រជុំគ្នា ដោយបិទទ្វារនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការសាកល្បង នូវអ្វីដែលកូរ៉េខាងជើង បាននិយាយថា ជាគ្រាប់មីស៊ីលដែលមាន ល្បឿនលឿនជាងសំឡេង។ ប្រភពបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនេះត្រូវបានស្នើសុំ ដោយសហរដ្ឋអាមេរិក បារាំង...