តេអេរ៉ង់៖ បណ្តាញព័ត៌មាន Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា អ្នកជំនាញនយោបាយអាមេរិកម្នាក់បានលើកឡើងថា វឌ្ឍនភាពនៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ បានបង្កបញ្ហាប្រឈម ចំពោះផែនការយោធាក្នុងតំបន់របស់សហរដ្ឋអាមេរិក។ លោក Andrew Korybko ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Press TV ដែលបានលើកឡើងថា កម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ បានផ្លាស់ប្តូរការគណនាយុទ្ធសាស្ត្រយោធារបស់សហរដ្ឋអាមេរិក ដោយការស្តារតុល្យភាពពិតប្រាកដនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោកបានពន្យល់ថា “សហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបាញ់មីស៊ីលរំលងទីក្រុង ស្របពេលដែលកិច្ចពិភាក្សាចរចាគ្នាជាអន្តរជាតិកំពុងតែប្រព្រឹត្តទៅ នៅក្នុងទីក្រុងវីយែន ស្តីពីកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីរាយកការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ លោកឧត្តមសេនីយ៍ ជាមន្ត្រីនាំពាក្យឲ្យកងទ័ពអ៊ីរ៉ង់ បាននិយាយប្រាប់កាសែត Islamic Republic of Iran Broadcasting ជាទីភ្នាក់ងារសារព័ត៌មានរដ្ឋជាតិថា មីស៊ីលគឺត្រូវបានបាញ់ដើម្បីធ្វើតេស្តសាកល្បងការឆ្លើយតបរហ័សរបស់ប្រព័ន្ធការពារ នៅជុំវិញទីក្រុង Natanz។...
បរទេស៖ រូបភាពពីផ្កាយរណបបង្ហាញថា ប្រទេសចិន នាពេលថ្មីៗនេះ បានបង្កើតគម្រូនាវាផ្ទុកយន្តហោះនិងនាវាពិឃាតទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងតំបន់វាលខ្សាច់ភាគពាយព្យប្រទេស ដែលអាចប្រើប្រាស់ជាឧបករណ៍ហ្វឹកហាត់ ត្រៀមសម្រាប់ជម្លោះទ័ពជើងទឹកអនាគត ស្របពេលដែលភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ។ ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនការធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងខ្លាំងក្លា ហើយសមត្ថភាពហើយនិងបំណងប្រាថ្នារបស់មហាយក្សនៅតំបន់អាស៊ីមួយនេះ កំពុងតែបង្កើនការព្រួយបារម្ភដល់សហរដ្ឋអាមេរិក ស្របពេលដែលភាពតានតឹង កំពុងតែកើនឡើងជុំវិញរឿងដែនសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងឧត្តមភាពយោធានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តាមសេចក្តីរាយការណ៍ រូបភាពដែលថតបានកាលពីថ្ងៃអាទិត្យ ដោយក្រុមហ៊ុនរូបភាពផ្កាយរណប Maxar...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃសុក្របានឲ្យដឹងថាការវាយប្រហារដោយមីស៊ីលត្រឹមតែមួយយប់ប៉ុណ្ណោះដោយក្រុមប្រយុទ្ធ Houthi ប្រឆាំងទៅនឹងយោធាយេមែនក្នុងខេត្ត Marib បានសម្លាប់មនុស្សរហូតទៅដល់១៣នាក់។ ប្រភពដដែលបានសរសេរទៀតថាក្រុម Houthi បានបើកការវាយប្រហារសំដៅទៅលើអគារស្នាក់នៅរបស់ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិង លំនៅដ្ឋានក្បែរខាងនៅក្នុងស្រុក Al Jubau តាំងតែពីល្ងាចថ្ងៃព្រហស្បតិ៍។ ក្រៅពីមនុស្សស្លាប់១៣នាក់ក្នុងនោះតួលេខនៃអ្នករបួសមានចំនួន២០នាក់ផ្សេងទៀតផងដែរហើយមីស៊ីលដែលត្រូវបានគេអះអាងថាប្រើប្រាស់ គឺជាមីស៊ីលដែលផលិតនៅក្នុងប្រទេសអ៊ីរ៉ង់។ គួរឲ្យដឹងដែរថាយេមែនបានធ្លាក់ចូលទៅក្នុងបញ្ហាសង្គ្រាមស៊ីវលតាំងតែពិខែកញ្ញាឆ្នាំ២០១៤មកម្ល៉េះនៅពេលដែលក្រុម Houthi បានធ្វើការបណ្តេញ ចេញរដ្ឋាភិបាលផ្លូវការដែលត្រូវបានដឹកនាំដោយលោក Abd Rabbut Mansour...
បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានធ្វើការថ្កោលទោសចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការរៀបចំកិច្ចប្រជុំមួយ ស្តីពីការតេស្តមីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង ដោយហៅវាថា ជាការបង្ហាញឲ្យឃើញស្តង់ដារដោះស្រាយទ្វេដង។ លោក Jo Chol-su ជាប្រធាននាយកដ្ឋានអង្គការអន្តរជាតិ នៅក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការថ្លែងបែបនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយកាសែត KCNA ដោយសង្កត់ធ្ងន់ថា ការតេស្តសាកល្បងមីស៊ីល គឺមានបំណងការពារខ្លួន។ សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយក្រុមប្រឹក្សាសន្តិសុខប្រារព្ធធ្វើកិច្ចប្រជុំមួយ...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េបានរាយការណ៍នៅថ្ងៃពុធនេះថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងមុន Hwasong-8 នេះបើ យោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍នេះបានឲ្យដឹងថា មីស៊ីលថ្មីនេះត្រូវបានអភិវឌ្ឍថ្មី និងបាញ់សាកល្បងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង។ របាយការណ៍នេះបានឲ្យដឹងថា“ នៅក្នុងការបាញ់បង្ហោះលើកដំបូងអ្នកវិទ្យាសាស្ត្រការពារជាតិបានបញ្ជាក់ពីការត្រួតពិនិត្យនាវាចរណ៍ និងស្ថេរភាពនៃមីស៊ីល នៅក្នុងផ្នែកសកម្មព្រមទាំងលក្ខណៈបច្ចេកទេសរបស់វា រួមទាំងភាពបត់បែនដឹកនាំ និងលក្ខណៈនៃការហោះហើររបស់ក្បាលគ្រាប់រំកិល ដែលមានល្បឿនលឿនជាងមុន” ។ KCNA បានចុះផ្សាយថា វាក៏បានបញ្ជាក់ពីស្ថេរភាពរបស់ម៉ាស៊ីន ក៏ដូចជាអំភ្លីប្រេងមីស៊ីល...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃអង្គារបានបាញ់អ្វី ដែលមើលទៅដូចជាមីស៊ីលផ្លោង នៅក្នុងការបាញ់បង្ហោះលើកទី២ ក្នុងខែនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់ មីស៊ីលផ្លោងមួយគ្រាប់ មិនស្គាល់អត្តសញ្ញាណ ចូលទៅក្នុងសមុទ្រនៅ ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ ការបាញ់បង្ហោះនេះ បានកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ចូលទៅក្នុងដែនទឹក...
បរទេស៖ ទីភ្នាក់ងាររ៉យទ័រ Aamaj បានរាយការណ៍ថា រ៉ុក្កែតជាច្រើនគ្រាប់បានវាយប្រហារសង្កាត់ Khair Khāna ក្នុងទីក្រុងកាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន។ ប្រភពបានបង្ហាញថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតរោងចក្រថាមពលមួយក្នុងទីក្រុងកាប៊ុល។ អ្នកស្រុកនិយាយថា មីស៊ីលអាចបាញ់ដល់ស្ថានីយអគ្គិសនី Chamtalah ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា កាលពីយប់ថ្ងៃចន្ទ អ៊ិស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាស ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់សំដៅទីតាំងយោធានៅភាគខាងជើង ទីក្រុងអាឡេប៉ូប្រទេសស៊ីរី។ តាមការបញ្ជាក់ដោយ SANA ដដែលបានឲ្យដឹងទៀតថាការបាញ់មីស៊ីល ជាច្រើនទៀតក៏ត្រូវបានគេជឿជាក់ថា បានតំរង់ទៅលើទីតាំងយោធា ដែលស្ថិតនៅក្នុងតំបន់ដែល ត្រូវបានគេហៅឈ្មោះថា Safira នៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ផងដែរប៉ុន្តែប្រព័ន្ធការពារអាកាស បានស្ទាក់ចាប់បានទាំងអស់។ គួរឲ្យដឹងដែរថា...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រទេសចិនបានចាប់ផ្តើមសាងសង់ប្រព័ន្ធកាំជ្រួចមីស៊ីលផ្លោងថ្មីបាញ់ចេញពីក្រោមដី ចំនួនជាង ១០០ ទីតាំង នៅក្បែរទីក្រុង Yumen ក្នុងខេត្ត Gansu។ យោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Washington Postបានផ្សាយដោយដកស្រង់រូបភាពពីផ្កាយរណបពាណិជ្ជកម្ម ដែលទទួលបានដោយអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល James Martin...