ព័ត៌មានជាតិ
អាមេរិក នៅតែបង្ហាញកង្វល់លើ មូលដ្ឋានទ័ពជើងទឹករាម ខណៈកម្ពុជាអះអាងជាថ្មី មិនអនុញ្ញាឲ្យមានវត្តមាន យោធាបរទេស (Video)
ភ្នំពេញ៖ សហរដ្ឋអាមេរិក នៅតែបង្ហាញពីកង្វល់ជុំវិញ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ខណៈកម្ពុជាអះអាងជាថ្មី និងបញ្ជាក់ច្បាស់ពីការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យវត្តមានយោធាបរទេស នៅលើទឹកដីកម្ពុជាឡើយ ។ រឿងមូលដ្ឋានកងទ័ពជើងទឹករាមនេះ មហាអំណាចអាមេរិក បានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ពួកគេមិនជឿ ហើយបន្តចោទកម្ពុជាដដែលជាដដែល ។...