ឌុបៃ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក IRNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មេដឹកនាំកំពូល នៃប្រទេសអ៊ីរ៉ង់លោក Ayatollah AliKhamenei បានធ្វើការរិះគន់និងចោទប្រកាន់ចំៗ ទៅលើអតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអាមេរិក បច្ចុប្បន្នលោក Joe Biden ថាកំពុងតែបានធ្វើឲ្យអាមេរិក បាត់បង់កេរ្ត៍ឈ្មោះ និងភាពល្បីល្បាញរបស់ខ្លួនបន្តចិម្តងៗ។...
តេអេរ៉ង់៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គោលនយោបាយដាក់សម្ពាធអតិបរិមា របស់វ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ គឺជាការបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Khamenei បានឲ្យដឹងនៅក្នុងសារ ចូលឆ្នាំថ្មីរបស់អ៊ីរ៉ង់ថា សត្រូវរបស់អ៊ីរ៉ង់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានព្យាយាមនាំជនជាតិអ៊ីរ៉ង់ មកលុតជង្គង់ ដែលនេះជាសារចំអកមួយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបរាជ័យលើគោលនយោបាយ...