គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ថា មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារលើប្លុកផ្ទះល្វែងមួយកន្លែង និងជិតសាលាមត្តេយ្យមួយក្នុងរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ហើយការវាយប្រហារនេះដែរលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្កោលទោសថា ជា “ភាពព្រៃផ្សៃណាស់” ខណៈដែលមេដឹកនាំពិភពលោកបានប្រមូលផ្តុំគ្នានៅអឺរ៉ុប...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រទេសអភិវឌ្ឍន៍ធំៗចំនួន៧ (G7) កំពុងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅប្រទេសអាល្លឺម៉ង់នៅចុងសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការខ្វះខាតស្បៀងអាហារ នៅក្នុងតំបន់ដូចជាអាហ្វ្រិក ដែលពឹងផ្អែកខ្លាំងលើការនាំចូលគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន ខណៈដែលការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅតែបន្ត។ យោងតាមប្រភពបានឱ្យដឹងថា កិច្ចប្រជុំដែលបានរំពឹងទុក នឹងដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំកំពូល G-7 រយៈពេលបីថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនានៅទីក្រុង Schloss Elmau...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា លោកបានពិភាក្សាអំពីការបង្កើនជំនួយសម្រាប់ទីក្រុងគៀវ ជាមួយប្រធានគណៈកម្មការអឺរ៉ុប គឺលោកស្រី Ursula von der Leyen ។ ភាគីនានាបាននិយាយអំពីការបង្កើនជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនចំពេលមានជម្លោះជាមួយរុស្ស៊ី និងការកសាងឡើងវិញក្រោយសង្គ្រាម លោក Zelensky...
ញូវយ៉ក៖ អ្នកការទូតកំពូល មកពីក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ (G-7) បានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់ នូវការវាយលុករបស់ខ្លួន លើអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន ដោយព្រមានពីលទ្ធភាព នៃការដាក់ទណ្ឌកម្មបន្ថែមទៀត។ សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយ ដោយប្រទេសសេដ្ឋកិច្ចធំជាងគេ ចំនួន៧ របស់ពិភពលោក បានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការសម្របសម្រួលការពិន័យសេដ្ឋកិច្ច ដែលផ្តោតលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុស្ស លោក...
ហុងកុង៖ នៅក្នុងសេចក្តីថ្លែងការណ៍ ចុងក្រោយរបស់ពួកគេ មេដឹកនាំណាតូ បានប្រកាសថា ប្រទេសចិន បង្ហាញនូវបញ្ហាប្រឈម ជាលក្ខណៈ ប្រព័ន្ធទៅនឹង បទបញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់ ហើយការឆ្លើយតប ពីបេសកកម្មរបស់ចិន ទៅសហភាពអឺរ៉ុបគឺច្បាស់ណាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ វោហារស័ព្ទសម្រាប់សង្គ្រាមបែបនេះ គឺមិនចាំបាច់នោះទេហើយប្រជាជនភាគច្រើន នៅលើពិភពលោក ប្រហែលជាមិនចង់ឲ្យវាកើនឡើងនោះទេ ប៉ុន្តែការកើនឡើ ងកាន់តែច្រើនឡើងៗ...
ឡុងដ៌៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានឲ្យដឹងថា មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំង ៧ (G7) ត្រូវបានគេរំពឹងថានឹងសន្យាក្នុងអំឡុង កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីផ្តល់វ៉ាក់សាំងការពារ ជំងឺឆ្លងវីរុសយ៉ាងហោចណាស់ ១ ពាន់លានដុល្លារដល់ពិភពលោក ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបញ្ចប់ការរាតត្បាតនៅត្រឹមឆ្នាំ ២០២២ ។ ការប្រកាសនេះធ្វើឡើងស្របពេលដែល នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលនឹងធ្វើជាប្រធាននៃការជួបជុំរយៈពេល ៣...
បរទេស៖ ភ្ញៀវប្រមាណ ១០០ នាក់ នៅក្នុងសណ្ឋាគារ Falmouth ក្នុងទីក្រុង Cornwall ចក្រភពអង់គ្លេស ភ្ញាក់ផ្អើលរត់ចែកជើងគ្នា កាលពីវេលាម៉ោង ៤ និង ៥៥ នាទីព្រឹក បន្ទាប់ពីកញ្ចប់ដែលគួរអោយសង្ស័យមួយ ត្រូវបានគេរកឃើញនៅខាងក្រៅសណ្ឋាគារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១...