ព័ត៌មានអន្តរជាតិ
កោះតៃវ៉ាន់៖ យន្តហោះយោធាចិន ២៧គ្រឿង មានទាំងយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចាក់សាំងលើអាកាស ហៅចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស
បរទេស៖ ក្នុងរយៈពេលពីរខែកន្លងមកនេះ កោះតៃវ៉ាន់បានដាក់ពង្រាយទ័ពអាកាសរបស់ខ្លួនក្នុងឱកាសជាច្រើន ដើម្បីបង្ខំឱ្យយន្តហោះចិនផ្លាស់ប្តូរទិសដៅនៅពេលដែលយន្តហោះរបស់ចិនទាំងនោះ បានចូលទៅជិតដែនអាកាសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បានប្រកាសថា យន្តហោះរបស់ខ្លួន បានហោះ បណ្តេញយន្តហោះយោធាចិនចំនួន ២៧ គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់ខ្លួន។ យន្តហោះដែលដាក់ពង្រាយ “បានព្រមាន” ទៅដល់យន្តហោះរបស់ចិនឱ្យផ្លាស់ប្តូរទិសដៅរបស់ពួកគេ។ កោះនេះក៏បានដំណើរការប្រព័ន្ធការពារដែនអាកាសដើម្បីតាមដានចលនារបស់យន្តហោះចិនផងដែរ។...