សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា កងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ (USFK) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យោធារបស់សហរដ្ឋចំនួន ១៨នាក់ទៀត និងជនស៊ីវិលដែលមានការ ពាក់ព័ន្ធនៅក្នុងទឹកដីកូរ៉េខាងត្បូង បានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ។ កងទ័ព USFK បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា មានអ្នកបម្រើការចំនួន ២៣នាក់បានបញ្ជាក់ថា ឆ្លងជំងឺកូវីដ-១៩ ចន្លោះពីថ្ងៃទី៩ និងថ្ងៃទី១៧...
បរទេសៈបាងកកប៉ុស្តិ៍ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសសាជាថ្មីកាលពីថ្ងៃម្សិលមិញដោយបញ្ជាក់អះអាងថា វត្តមានរបស់យោធា អាមេរិកនឹងដកខ្លួនចេញពីអាហ្គានី ស្ថានទាំងស្រុងត្រឹមថ្ងៃទី៣១ខែសីហាប៉ុណ្ណោះ។ លោក Biden បាននិយាយទៀតថាកងកម្លាំងយោធាអាមេរិក បានសម្រេចជោគជ័យដ៏ធំមួយរបស់ខ្លួនទាំងការសម្លាប់មេដឹកនាំក្រុមភេវរកម្មអ៊ូសាម៉ាប៊ីឡាដិន ព្រមទាំងធ្វើឲ្យចុះខ្សោយនៃកងកម្លាំងប្រយុទ្ធរបស់អាល់កៃដា ព្រមទាំងការការពារការវាយប្រហារ ទាំងឡាយមកលើសហរដ្ឋអាមេរិកផងដែរ។ លោកបញ្ជាក់ទៀតថាអាមេរិក នឹងមិនបញ្ចូនកងកម្លាំងយោធា ជំនាន់ក្រោយទៀតឡើយទៅកាន់ប្រទេសអាហ្គានីស្ថានដើម្បីធ្វើសង្គ្រាមហើយ វាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់ពលរដ្ឋអាហ្គានីស្ថាន ខ្លួនឯងក្នុងការទទួលខុស ត្រូវនិងសម្រេចចិត្តចំពោះ អនាគតផ្ទាល់ខ្លួន។...
ខ្សែរយៈជាប្រព័ន្ធមូលដ្ឋានយោធា បានគ្របដណ្ដប់មកលើ ពិភពលោកទាំងមូល សហរដ្ឋអាមេរិក គឺជាប្រទេសមួយ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេស ដែលមានអនុភាពយោធា ឈានមុខ និងខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក! ដោយអាមេរិក មានប្រព័ន្ធមូលដ្ឋានយោធា នៅក្រៅប្រទេសហាក់បីច្រើនជាងគេ បើប្រៀបធៀបទៅនឹង ប្រទេសដទៃទៀតលើពិភពលោក ទាំងមុន និង ក្រោយសង្រ្គាម លោកលើកទី២ មក!។...
បរទេស៖កិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ច ដែលរក្សាកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានបន្តរយៈពេលចំនួន៦ខែថែមទៀត នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ប្រធានាធិបតីហ្វីលីបីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានប្រកាសផែនការលុបចោលកិច្ចព្រមព្រៀងនោះ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដំណើរការនៃការលុបចោល ត្រូវបានជាប់គាំងដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩ និងការគម្រាមកំហែងដ៏ខ្លាំងក្លាថ្មីពីប្រទេសចិន នៅដែនសមុទ្រចិនខាងត្បូង។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀង VFA...
បរទេស ៖ ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា សមយុទ្ធយោធា African Lion 21 ទើបបានចាប់ផ្តើម ជាមួយកងទ័ពចំនួន៧.៨០០នាក់ នៅក្នុងប្រទេសម៉ារ៉ុក ទុយនេស៊ី និងសេណេហ្គាល់ មកពីប្រទេសចំនួន៩និងណាតូ ។ សមយុទ្ធ ដែលជាមធ្យោបាយត្រៀម កងកម្លាំងសហរដ្ឋអាមេរិក និងប្រទេសជាដៃគូនោះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសអាហ្វ្រិកចំនួន៣...
បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយប្រាប់ នៅថ្ងៃចន្ទនេះថា យោធាសហរដ្ឋអាមេរិក បានស្នើផ្តល់ថ្នាំវ៉ាក់សាំង មេរោគកូរ៉ូណា J&J សម្រាប់កងទ័ព របស់ប្រទេសកូរ៉េខាងត្បូង ស្របពេលដែល ប្រទេសកូរ៉េខាងត្បូង ខំប្រឹងប្រែងលំបាក ជាមួយកង្វះខាតថ្នំាំវ៉ាក់សំាង កូវីដ១៩។ សំណើផ្តល់ជូននេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង នៅក្នុងពេលប៉ុន្មានថ្ងៃ មុនលោកប្រធានាធិបតី កូរ៉េខាងត្បូង មូន...
បរទេស៖ លោកឧត្តមសេនីយ៍ Michael Groen តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និបាតឧស្សាហកម្មមួយ នៅក្នុងសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក ត្រូវតែបង្កើនការប្រើប្រាស់ឧបករណ៍វៃឆ្លាត បើមិនដូច្នោះទេនឹងដើរក្រោយពួកបច្ចាមិត្ត។ លោក Michael Groen ដែលជាប្រធានមជ្ឈមណ្ឌល ឧបករណ៍វៃឆ្លាតចម្រុះរបស់មន្ទីរបញ្ចកោណ បាននិយាយប្រាប់សន្និបាត សមាគមឧស្សាហកម្មការពារជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ទិន្នន័យត្រូវតែមានលក្ខណៈស្តង់ដារ សេវាកម្មត្រូវតែបានប្រើប្រាស់ ហើយឧបករណ៍វៃឆ្លាត ត្រូវតែដាក់បញ្ចូលក្នុងប្រតិបត្តិការយោធា។...