ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្នើឲ្យដកទណ្ឌកម្ម នៅប៉ុន្មានថ្ងៃមុន កិច្ចពិភាក្សានុយក្លេអ៊ែ ក្នុងទីក្រុងវីយែន
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ចង់ឲ្យមានការ ដកទណ្ឌកម្មទាំងអស់ ក្នុងដំណើរការអាចផ្ទៀងផ្ទាត់បាន នៅរយៈពេលប៉ុន្មានថ្ងៃមុននៃ ការបន្តធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ នៅក្នុងទីក្រុងវីយេន។ កិច្ចពិភាក្សាដោយប្រយោល នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួមពី សំណាក់មហាអំណាចធំៗនោះ មានគោលដៅនាំប្រទេសទាំងពីរ ឲ្យចូលទៅអនុវត្តពេញលេញ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកាលពីឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មជាថ្មីឡើងវិញ...