ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ធ្វើការត្រួតពិនិត្យទាហាន នៅក្នុងប្រទេសអ៊ុយក្រែន
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសរុស្សីលោក Sergey Shoigu កាលពីថ្ងៃអាទិត្យម្សិលមិញត្រូវបានគេដឹងថា បានបំពេញដំណើរត្រួតពិនិត្យ យោធារុស្សីដែលកំពុងមានវត្តមាន នៅក្នុងទឹកដីរបស់អ៊ុយក្រែនព្រមទាំង បានធ្វើការផ្តល់គ្រឿងឥស្សរយស ជាច្រើនផងដែរជូនទាហានរុស្សី។ មេបញ្ជាការជាច្រើនរូប បានធ្វើការរាយការណ៍នូវស្ថានភាពនៃ ប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដោយមានវត្តមានលោក Shoigu ចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ ដើម្បីដាក់ផែនការគាំទ្របន្ថែមទៀត ដល់យោធារុស្សីនិងក៏ដូចជាការបង្កើន លក្ខខណ្ឌរស់នៅចាំបាច់ផ្សេងទៀត ជូនពួកគេក្នុងពេលបំពេញការងារនៅទីនេះ។...