បរទេស៖ កាលពីព្រឹកថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz ត្រូវបានគេដឹងថា បានជួបពិភាក្សាគ្នាជាមួយនឹង លោកប្រធានាធិបតីនៃ រដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas ក្នុងគោលបំណងដើម្បីអាច ពង្រឹងចំណងទំនាក់ទំនង សេដ្ឋកិច្ចនិងមិត្តភាព។ ជំនួបគ្នានេះគឺជាលើកទី២ ហើយចាប់តាំងតែ ពីពេលដែលលោក Abbas បានស្វាគមន៍លោក Gantz កាលពីក្នុងខែសីហានៅក្នុងតំបន់...
ប្រ៊ូស៊ែល៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងកិច្ចប្រជុំ របស់អង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឈាន ទៅដល់ការសម្រេចចិត្តរួមគ្នាមួយក្នុងការដាក់ចេញនូវផែនការ សម្រាប់វិស័យការពារជាតិតាមរយៈ ការបញ្ចេញខ្ទង់ចំណាយរាប់ពាន់លានដុល្លារ ជាជំនួយហិរញ្ញវត្ថុ។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅបន្ទាប់ពីកិច្ចប្រជុំនេះបានថ្លែងថានៅក្រៅពីផែនការថ្មីនេះ យើងត្រូវតែបន្តត្រៀមខ្លួនឲ្យរួច ជាស្រេចនូវកងម្លាំងរបស់យើង និងនៅចំទីតាំងបំផុតតាមពេលវេលាដ៏សមស្រប។ ក្រៅពីនោះកិច្ចពិភាក្សាក៏បានឈាន ទៅដល់ការព្រមព្រៀងគ្នា ក្នុងការបន្តត្រួតពិនិត្យទៅលើការប៉ុនប៉ង់ ទាំងឡាយនៃក្រុមភេវរកម្មអន្តរជាតិ ដែលគ្រោងនឹងបង្កើតបក្សពួករបស់ពួកគេឡើងវិញ សាជាថ្មីនៅក្នុងប្រទេសអាហ្កានីស្ថានផងដែរ។ យោងតាមការបញ្ជាក់បន្ថែមរបស់លោក Stoltenberg...